ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

    BY Nisaiy KN December 22, 2024
    មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងលើវឌ្ឍនភាពនៃប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

    ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកតាមច្រកតំបន់រលាំងជ្រៃខាងជើង តាមតំបន់អង្គស្នួល តាមតំបន់អូរខ្សាច់ តំបន់ពាមសត្ថា និងតាមតំបន់ព្រែកព្នៅ ធ្លាក់ចូលអាងទន្លេសាប និងបឹងទន្លេសាប និងបន្តរៀបចំយុទ្ធសាស្រ្តអនុវត្តន៍សកម្មភាពការងារក្នុងរដូវប្រាំងផងដែរ៕







    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: