ខ្មែរណូត

ស្វែងរក

  • PR

    វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញ និងកម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាបានប្រារព្ធឡើងដោយជោគជ័យ

    BY Khmernote Media April 28, 2019
    វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញ និងកម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាបានប្រារព្ធឡើងដោយជោគជ័យ

    នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញត្រូវបានប្រារព្ធឡើងនៅសាលប្រជុំជាន់ទី៥ នៃទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឧកញ៉ា ទ្បៅ ម៉េងឃិន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក Zheng Huiwen អនុប្រធានសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន លោក Lin Zhengjia អនុប្រធានសហព័ន្ធជនជាតិចិននៅក្រៅប្រទេសខេត្តហ្វូជាន លោកបណ្ឌិត Xu Ningning ប្រធានប្រតិបត្តិនៃសមាគមន៍ពាណិជ្ជកម្មចិន-អាស៊ាន លោកបណ្ឌិត Lin Wenguang ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មពិភពលោក លោកបណ្ឌិត Chen Yongquan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ “ខ្សែក្រវាត់មួយ ផ្លូវមួយ”អាស៊ាន លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងឥស្សរជនមកពីបណ្ដាប្រទេសនៃផ្លូវសូត្រសមុទ្របានចូលរួមក្នុងវេទិកានេះ។

    វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញ

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ឡើងថ្លែងសុន្ទរកថា

    ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឡើងថ្លែងសុន្ទរកថា និងបញ្ជាក់ថា មិត្តភាពរវាងចិននិងកម្ពុជាមានភាពស្ថិតស្ថេរយូរអង្វែងណាស់មកហើយ និងបានក្លាយជាដៃគូសហការយុទ្ធសាស្រ្តលើគ្រប់វិស័យ ហើយការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ក៏ទទួលបាននូវលទ្ធិផលជាផ្លែផ្កាផងដែរ។ លោកបានចង្អុលបង្ហាញថា ប្រទេសកម្ពុជាបានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ពោរពេញដោយឱកាស និងសក្តានុពលវិនិយោគយ៉ាងធំធេងក្នុងគ្រប់វិស័យ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានសំដែងការស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងរូបវន្តបុគ្គលជនជាតិចិន កាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តការអនុវត្តគោលនយោបាយបើកចំហ និងអនុគ្រោះ ដើម្បីបង្កើតបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយទំនុកចិត្តសម្រាប់វិនិយោគិន និងធុរជន។

    ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឡើងថ្លែងសុន្ទរកថា

    លោកបណ្ឌិត Xu Ningning ប្រធានប្រតិបត្តិនៃសមាគមន៍ពាណិជ្ជកម្មចិន-អាស៊ាន បានថ្លែងក្នុងសុន្ទរកថា ប្រទេសចិន ប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គបានរក្សានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងរឹងមាំ។ នៅក្រោមស្ថានភាពថ្មីនេះ យុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់កម្ពុជា និងចិនមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។ ប្រទេសទាំងពីរកំពុងពន្លឿនការតភ្ជាប់នូវយុទ្ធសាស្រ្ត “ចតុកោណ” របស់កម្ពុជា និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ប្រទេសចិន ដែលសក្តានុពលនៃកិច្ចសហប្រតិបត្តិការមានទំហំយ៉ាងធំធេង។ សហគ្រាសដែលមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជាគួរតែយល់ដឹងច្បាស់ពីទីផ្សារកម្ពុជាដោយសង្កត់ធ្ងន់ទៅលើការធ្វើមូលដ្ឋានីយកម្ម និងបន្តបង្កើនសមត្ថភាពរបស់ខ្លួន។ សហគ្រាសមិនត្រឹមតែជាអ្នកទទួលបានអត្ថប្រយោជន៍ពីការកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្ត និងផ្សព្វផ្សាយនៃការកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ”និងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិនផងដែរ។

    លោកបណ្ឌិត Xu Ningning ប្រធានប្រតិបត្តិនៃសមាគមន៍ពាណិជ្ជកម្មចិន-អាស៊ាន ឡើងថ្លែងសុន្ទរកថា

    លោកបណ្ឌិត Lin Wenguang ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មពិភពលោក បានថ្លែងថាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” បានទទួលការឆ្លើយតបពីបណ្តាប្រទេស និងតំបន់ចំនួនជាង ១៤០ ។ យើងគួរធ្វើការសិក្សា និងចូលរួមយ៉ាងសកម្មក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ហើយជួយណែនាំវិនិយោគគិនចិនឲ្យមកធ្វើវិនិយោគនៅឥណ្ឌូនេស៊ី និងកម្ពុជា។ លោកបណ្ឌិត Chen Yongquan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ “ខ្សែក្រវាត់មួយ ផ្លូវមួយ”អាស៊ាន បានចូលរួមសំដែងការអបអរសាទរ និងឡើងថ្លែងនូវសុន្ទរកថា។ បន្ទាប់មក វេទិកានេះបានរៀបចំកិច្ចពិភាក្សាតុមូល ដែលអនុញ្ញាតឲ្យភ្ញៀវកិត្តិយសជាច្រើនធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើឱកាសសហប្រតិបត្តិការវិនិយោគនៅកម្ពុជា និងការស្ថាបនានូវតំបន់ស្នូលនៃផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ។

    លោកបណ្ឌិត Lin Wenguang ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មពិភពលោក ឡើងថ្លែងសុន្ទរកថា

    លោកបណ្ឌិត Chen Yongquan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ “ខ្សែក្រវាត់មួយ ផ្លូវមួយ”អាស៊ាន ឡើងថ្លែងសុន្ទរកថា

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ថតរូបជាមួយភ្ញៀវកិត្តិយសក្នុងកម្មវិធី

    កម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាបានប្រារព្ធឡើងយ៉ាងអធិកអធម

    កម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាបានប្រារព្ធឡើងនៅរសៀលថ្ងៃទី ២៥ ខែ មេសា នៅអគារJKL នៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី Tian Ling នាយកនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Zheng Huiwen អនុប្រធានសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន លោក Lin Zhengjia អនុប្រធានសហព័ន្ធជនជាតិចិននៅក្រៅប្រទេសខេត្តហ្វូជាន លោកឧកញ៉ា ទ្បៅ ម៉េងឃិន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ Fang Cancheng តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកស្រី Huang Meifen អគ្គលេខាធិការនៃសមាគមនិកាយចិនហុកគៀនកម្ពុជា រួមទាំងតំណាងអង្កការពាណិជ្ជកម្មជាង ៤០ មកពីជុំវិញពិភពលោក និងភ្ញៀវកិត្តិយសជាង ១២០០ នាក់បានចូលរួមក្នុងកម្មវិធីនេះ។

    កម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា

    ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសំដែងការអបអរសាទរចំពោះកម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា។ ក្នុងនាមសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា លោកប្រធាន ឈាវ គួរស៊ីញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំ ចាប់តាំងពីបង្កើតសមាគមមក សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា តែងប្រកាន់ខ្ជាប់នូវស្មារតីរាប់អានយ៉ាងទូលំទូលាយ និងឆន្ទៈតស៊ូដើម្បីជ័យជំនះ ព្រមទាំងទទួលបាននូវការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ ដែលរួមមានសមាជិកជាង ៤០០ នាក់។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាបានរៀបចំសកម្មភាពសប្បុរសធម៌យ៉ាងសកម្ម ផ្ដល់ជាជំនួយក្នុងការសម្របសម្រួលដល់ជនជាតិចិនដែលធ្វើដំណើរមកកាន់កម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងវប្បធម៌រវាងកម្ពុជានិងចិន។ នៅពេលអនាគត សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា នឹងផ្សព្វផ្សាយនូវស្មារតីរបស់សមាគម ប្រមូលផ្ដុំកម្លាំងសាមគ្គីពីគ្រប់ទិសទី ចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជាជំនួយជូនដល់ប្រជាជននិងសហគ្រាសខេត្តហ្វូជាន ដែលមកវិនិយោគនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ការផ្លាស់ប្ដូរផ្នែកវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជានិងចិន។

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ឡើងថ្លែងសុន្ទរកថា

    នៅក្នុងសុន្ទរកថារបស់លោកស្រី Tian Ling នាយកនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានសំដែងនូវការសរសើរចំពោះសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ដែលបានរួបរួម និងផ្តល់សេវាកម្មដល់ប្រជាជនហ្វូជានដែលធ្វើដំណើរមកកាន់កម្ពុជា ចូលរួមក្នុងកិច្ចការសប្បុរសធម៌នៅកម្ពុជា និងគាំទ្រការអភិវឌ្ឍក្នុងវិស័យអប់រំភាសាចិននៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ លោកស្រីសង្ឃឹមថាសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា នឹងបន្តរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា ហើយស្ថានទូតចិនប្រចាំនៅកម្ពុជានឹងបន្តគាំទ្រការអភិវឌ្ឍនៃសមាគមផងដែរ។

    លោកស្រី Tian Ling នាយកនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ឡើងថ្លែងសុន្ទរកថា

    លោក Zheng Huiwen អនុប្រធានសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន ជាតំណាង នាយកដ្ឋានរណសិរ្សបង្រួបបង្រួមគណៈកម្មាធិការខេត្តហ្វូជាន ការិយាល័យប្រជាជនចិនក្រៅប្រទេសខេត្តហ្វូជាន និងសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន បានថ្លែងថា មិត្តភាពរវាងកម្ពុជានិងចិនមានប្រវត្តិយូរអង្វែងណាស់មកហើយ ចំណែកការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កំពុងកើនឡើងជាបន្តបន្ទាប់។ ការអភិវឌ្ឍនៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏បានលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនផងដែរ។ លោកបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចនិងសង្គមរបស់ហ្វូជៀនបានបន្តអភិវឌ្ឍបានយ៉ាងល្អ ហើយមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេស“ខ្សែក្រវាត់មួយ ផ្លូវមួយ”។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា បានបំពេញតួនាទីជាវេទិកា និងស្ពានមេត្រីភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងហ្វូជាននិងកម្ពុជាលើគ្រប់វិស័យ ក៏ដូចជាលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងតំបន់ទាំងពីរ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងតំបន់ទាំងពីរ ។

    លោក Zheng Huiwen អនុប្រធានសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន ឡើងថ្លែងសុន្ទរកថា

    លោក Lin Zhengjia អនុប្រធានសហព័ន្ធជនជាតិចិននៅក្រៅប្រទេសខេត្តហ្វូជាន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងសង្ឃឹមថាសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា នឹងសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យនៅក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកក្រុមប្រឹក្សាភិបាលថ្មី។

    លោក Lin Zhengjia អនុប្រធានសហព័ន្ធជនជាតិចិននៅក្រៅប្រទេសខេត្តហ្វូជាន ឡើងថ្លែងសុន្ទរកថា

    ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឡើងថ្លែងសុន្ទរកថា

    នៅក្នុងកម្មវិធី សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយភាពរីករាយ។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងសមាគមនារីខេត្តហ្វូជៀន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយភាពរីករាយ។ ថ្នាក់ដឹកនាំនៅក្នុងកម្មវិធីបានរួមគ្នា បើកសម្ពោធនូវស្លាកសញ្ញានៃទីស្នាក់ការសហប្រតិបត្តិការម្ហូបអាហារកម្ពុជា-ចិន។

    សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម

    សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងសមាគមនារីខេត្តហ្វូជៀន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម

    ថ្នាក់ដឹកនាំនៅក្នុងកម្មវិធីបានរួមគ្នា បើកសម្ពោធនូវស្លាកសញ្ញានៃទីស្នាក់ការសហប្រតិបត្តិការម្ហូបអាហារកម្ពុជា-ចិន

    សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា បានប្រគល់លិខិតកិត្តិយសជូនដល់ថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាភិបាលថ្មី។ ឯកឧត្តម ប៉ាន សូរស័ក្ដិ និងលោក Shi Gongqi ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសអចិន្ត្រៃយ៍។ លោកស្រី Huang Meifen លោក លីមីញ លោក Huang Jintong លោក Wang Jiaren លោក Tang Guoqi លោក Zhuang Qichen ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស។ លោកឧកញ៉ា Yang Zonglin និងឧត្តមសេនីយ៍ Hu Jianan ត្រូវបានជ្រើសតាំងជាទីប្រឹក្សាកិត្តិយសជាន់ខ្ពស់។ លោក ឈាវ គួរស៊ីញ ត្រូវបានជ្រើសតាំងជាប្រធានសមាគម។ លោក Xu Tianshan ត្រូវបានជ្រើសតាំងជាប្រធានគ្រប់គ្រងក្រុមប្រឹក្សាភិបាល។ លោក Huang Kejin ត្រូវបានជ្រើសតាំងជាប្រធានប្រតិបត្តិ។ លោក Lin Zhisheng ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ និងលោក Chen Wensheng ត្រូវបានជ្រើសតាំងជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុ។

    លោក Lin Zhengjia អនុប្រធានសហព័ន្ធជនជាតិចិននៅក្រៅប្រទេសខេត្តហ្វូជាន ប្រគល់លិខិតកិត្តិយសជូនដល់លោក ឈាវ គួរស៊ីញ ដែលត្រូវបានជ្រើសតាំងជាប្រធានសមាគម

    លោកស្រី Tian Ling នាយកនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ប្រគល់លិខិតកិត្តិយសជូនដល់លោក Shi Gongqi

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាប្រគល់លិខិតកិត្តិយសជូនដល់ប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសមាគម

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាប្រគល់លិខិតកិត្តិយសជូនដល់ឯកឧត្តម ប៉ាន សូរស័ក្ដិ ប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសមាគម

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាប្រគល់លិខិតកិត្តិយសជូនដល់ប្រធានកិត្តិយសនៃសមាគម

    លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាប្រគល់លិខិតកិត្តិយសជូនដល់ទីប្រឹក្សាកិត្តិយសជាន់ខ្ពស់នៃសមាគម

    វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញ និងកម្មវិធីចូលកាន់តំណែងអាណត្តិទី ៣ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាបានប្រារព្ធឡើងប្រកបដោយភាពជោគជ័យ។ នេះក៏ជាការឆ្លើយតបនូវការអំពាវនាវនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងជំរុញការអនុវត្ត គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅកម្ពុជាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងរវាងពាណិជ្ជករជនជាតិចិនហ្វូជាននៅក្រៅប្រទេស។ ក្រោមឱកាសថ្មីនេះ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា នឹងបន្តបំពេញតួនាទីជាស្ពានមេត្រីភាព បន្តលើកកម្ពស់ភាពទាក់ទាញការបង្រួបបង្រួម និងលក្ខណៈសម្បត្តិរបស់សមាគម ដើម្បីរួមចំណែកជាប្រាជ្ញារួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជានិងចិន និងការស្ថាបនានៃខេត្តហ្វូជៀនថ្មីមួយ។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay