PR

Royal Enfield បញ្ចេញម៉ូតូ Himalayan ស៊េរថ្មី ទំនើបជាងមុន ខ្លាំងជាងមុន អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងដឹងតែត្រូវចិត្ត

BY
Liny01
December 26, 2024

● លំនឹងដ៏ល្អឥតខ្ចោះ៖ Himalayan ស៊េរថ្មីនេះ សមត្ថភាពមិនធម្មតាឡើយ វាគឺជាម៉ូតូសម្រាប់ផ្សងព្រេង ដែលបំពេញតម្រូវការអ្នកបើកបរបានគ្រប់យ៉ាង “everything you need, and nothing you don’t”។
● រចនាឡើងយ៉ាងល្អិតល្អន់សម្រាប់គ្រប់ស្ថានភាពផ្លូវ ៖ ដោយត្រូវបានបំផុសគំនិត និងរចនាឡើងមកតាមប្រព័ន្ធ ecosystem ម៉ូតូ Himalayan នេះ ពិតជាផ្ដល់ភាពងាយស្រួល និងដំណើរការល្អមែនទែន គ្រប់ស្ថានភាពផ្លូវ គ្រប់កាលៈទេសៈ ដល់អ្នកបើកបរ។
● ដំណើរវិវត្តន៍ទៅមុខ៖ Himalayan ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន Sherpa 450 ដែលជាម៉ាស៊ីន liquid-cooled ដំបូងរបស់ Royal Enfield ។ លើសពីនេះ វាបំពាក់ បូមមុខប្រភេទបូមត្រលប់ (upside-down front forks ) ដែលស័ក្កិសមមែនទែនសម្រាប់ការធ្វើដំណើរផ្សងព្រេង រួមជាមួយនឹងមុខងារថ្មីៗ ដូចជា បច្ចេកវិទ្យាគ្រប់គ្រងមុខងារបើកបរជំនួសឱ្យការភ្ជាប់មេកានិក (Ride-by-Wire) និង TripperDash ដែលបង្ហាញផែនទីពេញ នៅលើកុងទ័រ។

បើនិយាយពីអ្វីដែលអ្នកបើកបរត្រូវការក្នុងពេលធ្វើដំណើរផ្សងព្រេង គ្មានម៉ូតូណាស៊ីដាច់ Himalayan ទេ ដោយសារម៉ូតូនេះមានមួយកំប្លេតែម្ដង ជាម៉ូតូដែលទំនើបបំផុត ស្រាលបំផុត ជាពិសេសបំពាក់បច្ចេកវិទ្យាទំនើប បំផុតរបស់ Royal Enfield ដែលរួមបញ្ចូលគ្នានូវថាមពលអគ្គីសនី។ ម៉ូតូ Himalayan ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនស៊េរីថ្មីប្រភេទ Sherpa 450 liquid-cooled ហើយនឹងមុខងារបច្ចេកវិទ្យាថ្មីៗរួមបញ្ចូលគ្នា ដែលជួយពង្រឹង និងផ្ដល់បទពិសោធន៍ដំណើរកម្សាន្តផ្សងព្រេងកាន់តែប្រសើរដល់អ្នកបើកបរ។
គោលបំណងបង្កើត ទំនុកចិត្ត បំផុសគំនិត និង សមត្ថភាពដែលអាចទៅដល់គ្រប់ទីកន្លែង ធ្វើឱ្យម៉ូតូ Himalayan បង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា ជាម៉ូតូដ៏ល្អបំផុតសម្រាប់ការជិះផ្សងព្រេងនៅលើភ្នំដ៏អស្ចារ្យ។ លើសពីនេះ វាគឺជាម៉ូតូដែលត្រូវបានអ្នកបើកបររាប់ពាន់នាក់នៅលើពិភពលោកជ្រើសយកសម្រាប់ដំណើរផ្សងព្រេង និងបានជិះកាត់ទីតាំង និងសណ្ឋានដីជាច្រើនប្រភេទ ដែលផ្ដល់នូវបទពិសោធន៍ផ្សងព្រេងដ៏អស្ចារ្យ ហើយ Himalayan ស៊េរីថ្មី បានវិវឌ្ឍលើសពីនេះទៅទៀត ដែលនឹងធ្វើឱ្យផ្ដល់ឱ្យអ្នកបើកបរកាន់តែល្អប្រសើរ និងច្រើនជាងមុន។

ក្រលេកមកនិយាយពីដំណើរការវិញ Himalayan ស៊េរីថ្មីនេះ មានថាមពល និងកម្លាំងបង្វិលជុំកាន់តែខ្លាំងជាងមុន ហើយផ្ដល់នូវដំណើរការ rpm ដ៏ល្អឥតខ្ចោះ ពិសេសនោះនៅតែរក្សាបានអ្វីដែលជា Royal Enfield ។ ជាមួយនឹងថាមពលអតិបរមា 40.02PS នៅ 8000 rpm និងកម្លាំងបង្វិលអតិបរមា 40Nm នៅ 5500 rpm ម៉ាស៊ីន Sherpa ថ្មី 452cc បង្កើតកម្លាំងបង្វិល 90% ចាប់ពី 3,000rpm ឡើងទៅ ផ្តល់ថាមពល ដែលអាចបត់បែនបាន។ លើសពីនេះការឌីហ្សាញកម្ពស់បាតក្រោមខ្ពស់ជាងមុន និងបំពាក់បូមវែង ជួយឱ្យអ្នកបើកបរនៅផ្លូវដែលពិបាកៗដោយមិនខ្លាចកោសនឹងដី។ បើមើលទៅលើតួម៉ូតូវិញមានភាពមាំជាងមុន ជួយឱ្យការទប់លំនឹងបានល្អ ហើយតួម៉ូតូទាំងមូលបំពាក់ដោយបូម Showa ថ្មី និងបូមត្រលប់ (cartridge-type inverted fork) ដែលជួយឱ្យការធ្វើដំណើរនៅលើផ្លូវធម្មតាកាន់តែរលូន ឯលើផ្លូវពិបាកៗក៏មិនជាមានឧបសគ្គ។ ទន្ទឹមនឹងនេះ បូមភ្ជាប់រវាងតួ និងកង់ ក៏មិនធម្មតាដែរ ដោយសារការឌីហ្សាញចេញមកយកចិត្តទុកដាក់បានល្អ ទោះក្នុងស្ថានភាពផ្លូវរលាក់បែបណាក៏ការធ្វើដំណើរនៅតែទៅមុខបានដោយរលូន។ ចំណែកឯកង់វិញ Himalayan ស៊េរីថ្មី នេះ បំពាក់កង់មុខទំហំ 21″ / 17″ រំលេចឱ្យឃើញយ៉ាន់អាលុយមីញ៉ូមដែលទើបនឹងបង្កើតថ្មី និងសំបកកង់ប្រភេទ bespoke ដែលមានក្រឡាទប់លំនឹងមិនឱ្យរអិល ទោះក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ ជួយឱ្យអ្នកបើកបរធ្វើដំណើរដោយទំនុកចិត្ត។ រីឯកង់ក្រោយវិញ មានទំហំរហូតដល់ 140/80 កាន់តែផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តក្នុងការធ្វើដំណើរបន្ថែមទៀត។

លើសពីនេះទៅទៀត ដោយសារតួថ្មី ម៉ាស៊ីនបង្រួម រួមជាមួយធុងសាំងទំហំ 17 លីត្រ ដែលត្រូវបានកែប្រែផ្នែកខាងក្រោម និងរាងដ៏ស្លីមរបស់ម៉ូតូនេះ ជួយឱ្យអ្នកបើកបរកាន់តែងាយស្រួលក្នុងការធ្វើដំណើរដោយផាកសុកភាព មិនថាជិះក្នុងទម្រង់អង្គុយ ការដាក់ជើង ឬកាលៈទេសៈដែលតម្រូវឱ្យជិះឈរឡើយ។ ម៉ូតូស៊េរីថ្មីនេះ ក៏បំពាក់កែបម៉ូតូ បំបែកជា ២ ហើយកែបសម្រាប់អ្នករួមដំណើរត្រូវបានកែប្រែបន្ថែមរហូតដល់ទៅ 20mm ។ លើសពីនេះទៅទៀត បន្ថែមពីលើកែបស្តង់ដារ ក៏មានកែបទាបដែលអាចប្រើបានជាជម្រើសផងដែរ។ រវាងកែបស្តង់ដារ និងកែបទាប អ្នកបើកបរនឹងទទួលបានភាពទូលាយជាមុន ពី 805mm រហូតដល់ 845mm ហើយរួមជាមួយលក្ខណៈពិសេសផ្សេងៗទៀត ផ្ដល់ឱ្យអ្នកបើកបរ និងអ្នករួមដំណើរនូវផាកសុភាពទោះបីធ្វើដំណើរក្នុងរយៈពេលយូរ ឬក៏ប្រភេទផ្លូវ off Road ក៏ដោយ។

ម៉ូតូ Himalayan ស៊េរីថ្មីនេះ ត្រូវបានដាក់នាមឱ្យថា “ផ្ដល់គ្រប់យ៉ាងដែលអ្នកត្រូវការ និងគ្មានអ្វីដែលអ្នកធ្វើមិនបាន” ឬ “everything you need, and nothing you don’t” ហើយត្រូវបានបង្កើតឡើងសម្រាប់គោលបំណងតែមួយ – ដើម្បីបង្កើនបទពិសោធន៍សម្រាប់អ្នកជិះ។ ក្រៅពីចំណុចពិសេសៗជាច្រើន ម៉ូតូស៊េរីថ្មីនេះ ក៏បំពាក់នូវបច្ចេកវិទ្យា ដំបូង និងលេចធ្លោជាងគេគឺ TripperDash ថ្មី។ TripperDash ថ្មីផ្តល់នូវការរុករកផែនទីពេញលេញដំបូងបង្អស់របស់ពិភពលោកនៅលើអេក្រង់រាងជារង្វង់ដែលបង្កើតឡើងដោយ Google Maps Platform ជាមួយនឹងការណែនាំជាសំឡេងជាង 130 ភាសា។ ឧបករណ៍បញ្ជា joystick នៅលើកុងតាក់ខាងឆ្វេងអនុញ្ញាតឱ្យអ្នកបើកបរអាចគ្រប់គ្រងជាចង្កោម ដូចជា ចាក់តន្ត្រី ការហៅទូរសព្ទ និងសារជាផ្នែកនៃការតភ្ជាប់ចល័ត។លើសពីនេះ អ្នកបើកបរ អាចជ្រើសរើសរវាងមុខងារ Performance និង Eco Ride ដោយផ្លាស់ប្តូរការឆ្លើយតបបិទបើកតាមរយៈការដំឡើង Ride-by-Wire ថ្មី។

អ្វីដែលកាន់តែពិសេសនោះ ក្រៅពីគ្រឿងបន្លាស់ម៉ូតូរហូតដល់ទៅជាង ៣០ ជម្រើស ម៉ូតូ Himalayan ស៊េរីថ្មីនេះ ក៏បន្ថែមមកជាមួយគ្រឿង និងសម្ភារ សម្រាប់ដំណើរផ្សងព្រេងដែលផ្ដោតលើផ្លូវឆ្ងាយ ក្នុងនោះមាន ប្រអប់ដាក់ឥវ៉ាន់អាលុយមីញ៉ូម របាំងការពារ កែបសម្រាប់ដំណើរផ្សងព្រេង និងភ្លើងអ័ព្ទ LED ។

គ្រឿងបរិក្ខារ Rally ពិតជាធ្វើឱ្យម៉ូតូ Himalayan ស៊េរីថ្មីកាន់តែលេចធ្លោ ទាក់ភ្នែក ហើយនឹងរឹតតែទាក់ចិត្តអ្នកបើកបរ នៅពេលដែលកាងក្រោយ (Rally Rear Mudguard) ត្រូវបានឌីហ្សាញមកឱ្យស៊ីគ្នាជាមួយនឹងកែប (Rally Seat) ដែលស្តើងជាងមុន ធ្វើឱ្យម៉ូតនេះ កាន់តែស៊ីវីល័យ។ លើសពីនេះ ក៏មានកន្លែងដាក់កាបូបដាក់ឥវ៉ាន់នៅចំហៀងសងខាង និងកន្ទុយម៉ូតូ រួមទាំងរបាំងដៃ ( Rally Handguards), របាំងការពារបាតម៉ូតូ (Sump Guard) និង របាំងការពារចង្កៀងម៉ូតូ (Headlight Guard) ដែល ការពារគ្រប់ស្ថានភាពភាពផ្លូវ និងដី កាន់តែខ្លាំងមុនសម្រាប់អ្នកបើកបរ។

ម៉ូតូ Himalayan ស៊េរីថ្មីនេះ មាន ៣ប្រភេទ គឺ Base, Pass និង Summit និងមាន 5 ពណ៌សំរាប់ជ្រើសរើស ដូចជា៖ Kaza Brown, Slate Poppy Blue, Slate Himalayan Salt, Hanle Black, Kamet White។ លើសពីនេះទៅទៀត Himalayan ស៊េរីថ្មីនេះ ក៏ភ្ជាប់មកជាមួយការធានារយៈពេល 3 ឆ្នាំ ផ្ដល់ជំនួយបញ្ហាបច្ចេកទេស 3ឆ្នាំ និងសេវាកម្មជួសជុលឥតគិតថ្លៃរយៈពេល 3 ឆ្នាំផងដែរ។

អំពីក្រុមហ៊ុន Royal Enfield
យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ 1901។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ1955 ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន ម៉ូតូអគ្គិសនី Flying Flea រួមទាំង Flying Flea C6 រចនាប័ទ្ម Classic និង Flying Flea S6 រចនាប័ទ្ម Scrambler – ដែលត្រូវបានដាក់តាំងបង្ហាញនាពេលថ្មីៗនេះនៅក្នុងទីក្រុង Milan។ ក្រៅពីនេះក៏មានម៉ូឌែល Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, the Shotgun 650, the new Himalayan adventure tourer DVram41, the new iconic Bullet 350, Classic 350 និង Goan Classic 350 ថ្មី ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួន ៦ រួមមាននៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន កូឡុំប៊ី និងឥឡូវនេះនៅប្រទេស។

យើងក៏ផ្តល់ជូននូវជំនួយ និងការធានារយៈពេលបីឆ្នាំសម្រាប់ម៉ូតូទាំងអស់របស់យើង។ Royal Enfield គឺជាម៉ាករថយន្តឥណ្ឌាដំបូងគេដែលណែនាំគំនិតផ្តួចផ្តើមការធានាជាសកល ដោយលើកទឹកចិត្តម្ចាស់ Royal Enfield ទូទាំងពិភពលោកឱ្យងើបឡើងវិញ ជិះកាន់តែច្រើន និងរុករកដោយគ្មានដែនកំណត់។

Share This Post: