ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុចតាមដងទន្លេសាប ស្រុកបាធាយ

    BY Nisaiy KN January 5, 2025
    ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុចតាមដងទន្លេសាប ស្រុកបាធាយ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តបង្ក្រាបបទល្មើសនេសាទនៅចំណុចតាមដងទន្លេសាប ស្រុកបាធាយ ខេត្តកំពង់ចាម។

    មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងបន្ថែមទៀតថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ១ករណី រូបអវត្ថុតាងរួមមាន៖ ឧករណ៍លបប្រឺស ១០០ចំនួន ៤២គ្រឿង,កានចំនួន ៥៥កាន នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម៕






    ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម Kg.Cham Provincial Department Of Information

    Share This Post: