ខ្មែរណូត

ស្វែងរក

  • PR

    ទីបំផុតរកឃើញម្ចាស់ជ័យលាភីការប្រកួតប្រជែងវីដេអូខ្លី “តោះ ទៅលេងខេត្តខ្ញុំ”

    BY Khmernote Media April 29, 2019
    ទីបំផុតរកឃើញម្ចាស់ជ័យលាភីការប្រកួតប្រជែងវីដេអូខ្លី “តោះ ទៅលេងខេត្តខ្ញុំ”

    ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្ហាញពីកន្លែងទេសចរណ៍ស្អាតៗទៅដល់ភ្ញៀវ ជាតិ និងអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់កូនខ្មែរយើងក្នុងការបញ្ចេញនូវសមត្ថភាព ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្លី ក្រោមប្រធានបទ “តោះ ទៅលេងខេត្តខ្ញុំ” ដែលជ័យលាភីលេខ១ បានទៅលើក្រុមលោក ព្រុំជិន វិចិត្រ ដែលវីដេអូរបស់លោកបានពិពណ៌នា អំពី កោះស្តេច ដែលស្ថិតក្នុងខេត្តកោះកុង និងវីដេអូជ័យលាភីលេខ២ បានទៅលើលោក យឹម សុខារ៉ាណែត ដែលបង្ហាញអំពីអច្ឆរិយវត្ថុដ៏អស្ចារ្យលើលោកគឺប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងខេត្តសៀមរាប។

    វីដេអូជ័យលាភីលេខ ៣ បានទៅលើលោក អ៊ឹម ជីវ៉ា ដែលពិពណ៌នាពីតំបន់ទេសចរណ៍ស្អាតៗក្នុងខេត្តរតនៈគីរី និងលេខ ៣ ស្ទួន បានទៅលើលោក វ៉ន ស៊ីណាត វីដេអូពិពណ៌នាពីខេត្តកំពត និងកញ្ញា ឈឿង ម៉ាឡែន វីដេអូបង្ហាញពីតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង។ សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសម្ចាស់ជ័យលាភីការប្រកួតប្រជែងវីដេអូខ្លីនេះ គឺ ៥០%តាមរយៈការបោះឆ្នោតនៅលើបណ្តាញសង្គមហ្វេសប៊ុក និង៥០%ទៀតគឺតាមរយៈគណៈកម្មការការប្រកួតប្រជែងវីដេអូខ្លី របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដោយក្នុងនោះជ័យលាភីលេខ ១ នឹងទទួលបានទឹកប្រាក់ ២,៥០០,០០០ រៀល ជ័យលាភីលេខ ២ ១,៥០០,០០០ រៀល និងជ័យលាភីលេខ ៣ទទួលបាន ៥,០០,០០០ រៀល។

    ម្ចាស់ជ័យលាភីលេខ១​​​៖​​​

    ម្ចាស់ជ័យលាភីលេខ២៖​​

    ម្ចាស់ជ័យលាភីលេខ៣៖​​

    ម្ចាស់ជ័យលាភីលេខ៣៖​​

    ម្ចាស់ជ័យលាភីលេខ៣៖​​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay