ក្រសួងអប់រំ ជូនដណឹងពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ជំនាញឯកទេស សិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានចេញសេចក្ដី ជូនដំណឹង ស្តីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្ត ការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី ដូចខាងក្រោម ៖
-ចំនួន ០១កន្លែង សម្រាប់ជំនាញ សិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង ភាពយន្ត ។ល។
-ចំនួន ០៣កន្លែង សម្រាប់ជំនាញ នុយក្លេអ៊ែរស៊ីវិល Physics, Chemistry, Chemical Technology, Nuclear Power Engineering and Thermal Physics, Nuclear physics and Technology, Material Science and Technology, Materials Science and materials Technology, និង Electronics and automation of physical installations ។ល។
-ចំនួន ៣៦កន្លែង សម្រាប់ការសិក្សាជំនាញ វេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង នីតិសាស្ត្រ បរិស្ថាន វិទ្យាសាស្ត្រអាហារូបត្ថម្ភ កសិកម្ម ទេសចរណ៍ ។ល។
ចំពោះបេក្ខជនមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ ត្រូវចុះឈ្មោះតាមរយៈ https://education-in-russia.com ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងដោយផ្ទាល់ជាមួយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដែលមានអាសយដ្ឋានអគារលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ យុវជន និងកីឡា) ទូរស័ព្ទលេខ ០២៣ ២១៣ ៥០៨ ឬតាមរយៈ Facebook https://facebook.com/rcckcam ៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា