ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំង នឹងផ្ដល់ការពិនិត្យព្យាបាល និងវះ-កាត់លើជំងឺ ត្រចៀក បំពងក និងច្រមុះ ជូនអ្នកជំងឺគ្រប់វ័យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ខាងមុខនេះ

    BY soknita January 8, 2025
    មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំង នឹងផ្ដល់ការពិនិត្យព្យាបាល និងវះ-កាត់លើជំងឺ ត្រចៀក បំពងក និងច្រមុះ ជូនអ្នកជំងឺគ្រប់វ័យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ខាងមុខនេះ

    កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា (ពេទ្យគៀនឃ្លាំង) ជូនដំណឹង ពី ការពិនិត្យព្យាបាល និងវះកាត់លើជំងឺ ត្រចៀក បំពងក និងច្រមុះ ជូនអ្នកជំងឺគ្រប់វ័យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០២៥ ខាងមុខនេះ។

    ដោយតាមរយៈបញ្ចាក់របស់ មជ្ឈមណ្ឌលវះកាត់កុមារ ថា យើងខ្ញុំនឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពងក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់វ័យ ដូចជា ៖

    – អ្នកជំងឺមានដុំពក ក ឬ ពក ក

    – ដុះសាច់ច្រមុះ

    – ឬសដូងច្រមុះ

    – ឈាមច្រមុះ

    – និយាយស្អក (បញ្ហាបំពង់សំលេង)

    – ដុសសាច់ក្នុងត្រចៀក

    – ខ្សោយការស្តាប់សំលេង

    – ធ្លាយកន្តាសត្រចៀក

    ចំពោះការពិនិត្យ និងវះកាត់នឹងធ្វើឡើង នៅថ្ងៃទី ១៧ ដល់ ២១ ខែកុម្ភះ ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងនោះដែរ អ្នកជំងឺអាចមកចុះឈ្មោះ ដើម្បីជួបគ្រូពេទ្យបារាំងបានតាមរយៈ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាងឬ មូលនិធិជនពិការ ដែលមានទីតាំងនៅលើផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សូមបញ្ជាក់ផងដែរថា ការសួរតាមរយៈអ្នករត់ម៉ូតូឌុបនៅគៀនឃ្លាំង និងអ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូល នៅក្រៅអាគារ ឬអ្នកផ្ញើរម៉ូតូឡើយ ព្រោះអ្នកទាំងអស់នោះ អាចនឹងអុសទាញអ្នកជំងឺ ដើម្បីផលប្រយោជន៏ខ្លូន ចំពោះព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខតេលេក្រាម ០១២៨០៧៦៧៩ ៕

    ប្រភព៖ Children’s Surgical Centre 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay