មន្ទីរពេទ្យគន្ធបុប្ផា និងជ័យវរ្ម័នទី៧ ព្យាបាលអ្នកជំងឺទាំងកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេ បានសរុបជាង ១.២លានករណីក្នុងឆ្នាំ២០២៤
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា តួលេខនៃការពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងកុមារ និងស្ដ្រីមានផ្ទៃពោះ នៅមន្ទីរពេទ្យគន្ធបុប្ផា និងជ័យវរ្ម័នទី៧ មានរហូតដល់ ១.២ លានករណី ក្នុងរយៈពេល ១២ខែពេញ នៃឆ្នាំ ២០២៤ នេះបើយោងតាមគណនី (Dr. Beat Richner) ។

តាមការបញ្ចាក់បានរបស់ (Dr. Beat Richner) បានឱ្យដឹងថា តួលេខសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងរយៈពេល ១២ខែ នាឆ្នាំ២០២៤ មានដូចខាងក្រោម៖
-ពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១១៦៥ករណី
-ព្យាបាលកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ១៨៥៧៣៥នាក់
-ស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ១០៥៣៩៦ករណី
-សម្រាលកូន បានចំនួន ២១១៣៩នាក់
-ការវះកាត់ទូទៅ ចំនួន ៣១២៤៧នាក់
-វះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ១០២៩នាក់
-អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ ០.៣៥%
-ចំនួនគ្រែសរុប ២០៨៧គ្រែ (សម្ភព មាន២២៧គ្រែ) និងចំនួនបុគ្គលិកសរុប ២៦៨១នាក់៕


ប្រភព៖ Dr. Beat Richner