ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌជ្រោយចង្វារ ស្រាយបំភ្លឺ និងបញ្ជាក់ ក្រោយមានករណីសន្ដិសុខម្នាក់ប៉ះសម្ដីជាមួយអ្នកលក់ចង្រិតនៅរង្វង់មូលមច្ឆា ដោយភាគីទាំងសងខាងសម្រេចសម្រួលបញ្ចាប់បញ្ហា

    BY soknita January 8, 2025
    រដ្ឋបាលខណ្ឌជ្រោយចង្វារ ស្រាយបំភ្លឺ និងបញ្ជាក់ ក្រោយមានករណីសន្ដិសុខម្នាក់ប៉ះសម្ដីជាមួយអ្នកលក់ចង្រិតនៅរង្វង់មូលមច្ឆា ដោយភាគីទាំងសងខាងសម្រេចសម្រួលបញ្ចាប់បញ្ហា

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌជ្រោយចង្វារ ស្រាយបំភ្លឺ និងបញ្ជាក់ ក្រោយមានករណីសន្ដិសុខម្នាក់ប៉ះសម្ដីជាមួយអ្នកលក់ចង្រិតនៅរង្វង់មូលមច្ឆា ដោយភាគីទាំងសងខាងសម្រេចសម្រួលបញ្ចាប់បញ្ហា ចំពោះខាងសន្តិសុខក៏បានថតវីដេអូបកស្រាយ និងសុំទោសផងដែរ។

    ដោយ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ លីន បានធ្វើការបង្ហោះវីដេអូ (Post Video) រយៈពេល ១នាទី និង៤១វិនាទី នៅលើបណ្តាញ សង្គមហ្វេសប៊ុក ដោយភ្ជាប់នូវរូបភាពសន្តិសុខប្រើប្រាស់កាយវិការមិនសមរម្យមកលើអាជីវករ លក់ចង្រិតបំពង ឈ្មោះ អូន ធារី ស្ថិតនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានធ្វើឱ្យមហាជនមានការភាន់ច្រឡំថា ជាកម្លាំងសន្តិសុខរបស់សាលា ខណ្ឌជ្រោយចង្វារ។

    ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបំភ្លឺ និងបញ្ជាក់ ជូនឱ្យបានជ្រាបថាៈ តាមការស្រាវជ្រាវ ឃើញថា សន្តិសុខនៅក្នុងវីដេអូខាងលើ មិនមែនជាមន្ត្រី ឬជាសន្តិសុខបម្រើការងារនៅសាលាខណ្ឌជ្រោយចង្វារឡើយ គាត់គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលមានទីតាំងស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌ ជ្រោយចង្វារ ក៏បានអញ្ជើញខាងសន្តិសុខ និងអ្នកលក់ចង្រិត មកសាកសួរអំពីករណីកើតហេតុ ខាងលើរួចហើយ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផល ភាគីទាំងសងខាង បាន ស្រុះស្រួលគ្នាបញ្ចប់បញ្ហា ហើយខាងសន្តិសុខក៏បានថតវីដេអូបកស្រាយ និងសុំទោសផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

    ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay