ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

    BY soknita January 9, 2025
    ស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។

    តាមការបញ្ចាក់់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ថែមថា ការអនុវត្តនេះយោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចអកភក់ ប្រកាសគ្រាប់ និងបឹងអញ្ចាញ ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១០នាក់។ ដោយសមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៤គ្រឿង ។

    ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖

    -បង្គោលចំនួន ៧០០ដើម

    -សាច់មងប្រវែង ១២០០ម៉ែត្រ

    -ស្បៃមុងប្រវែង ៤៥០ម៉ែត្រ

    -ឡុកចាប់ត្រីចំនួន ០៩ឡុក

    -ប្រលែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន ១៥០គីឡូក្រាម ។

    ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាប បានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ច ចុះអន្តរាគមន៍៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay