ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ជូនដំណឹង ដល់ម្ចាស់យានដ្ឋានកែច្នៃរថយន្ត ដែលមិនទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានអាចមកស្នើសុំចុះបញ្ជីឱ្យបានមុខថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥

    BY soknita January 9, 2025
    ក្រសួងសាធារណការ ជូនដំណឹង ដល់ម្ចាស់យានដ្ឋានកែច្នៃរថយន្ត ដែលមិនទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានអាចមកស្នើសុំចុះបញ្ជីឱ្យបានមុខថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងសាធារណការ ជូនដំណឹង ដល់ម្ចាស់យានដ្ឋានកែច្នៃរថយន្ត ដែលមិនទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានអាចមកស្នើសុំចុះបញ្ជីឱ្យបានមុខថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ជាកំហិត។

    តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រង យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត និងប្រកាសលេខ ០៣៧ ប្រក.សក.ដជគ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ជួសជុល កែច្នៃដំឡើងយានយន្ត គឺគ្រប់យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត ត្រូវចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន។ ប៉ុន្តែកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ពិនិត្យឃើញថា នៅមានយានដ្ឋានមួយចំនួន ពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត។

    ហេតុដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមរំលឹកដល់ម្ចាស់យានដ្ឋាន កែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំ ចុះបញ្ជី និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។ ផុតឱសានវាទនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០០៨។ ទទួលបានសេចក្តីជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមនិងជឿជាក់ថា ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តដែលពុំទាន់បានចុះបញ្ជីទាំងអស់ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា។

     

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay