អភិបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យក្រុមគ្រូពេទ្យ នាំយកកុមាររងគ្រោះដោយឆ្កែខាំ មកថែទាំព្យាបាល ដោយឥតគិតថ្លៃបន្តទៀត
(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យក្រុមគ្រូពេទ្យ នាំយកកុមាររងគ្រោះដោយសារឆ្កែខាំ មកថែទាំ និងព្យាបាល ដោយឥតគិតថ្លៃបន្តទៀត នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពីបានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅឯវិទ្យាស្ថានប៉ាស្ទ័ររួចមក។

តាមការបញ្ចាក់របស់ រដ្ឋបាលខេត្តកំពង់ចាម បន្ថែមថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យក្រុមគ្រូពេទ្យ នាំយកកុមាររងគ្រោះដោយឆ្កែខាំ មកថែទាំព្យាបាល ដោយឥតគិតថ្លៃបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីទទួលវ៉ាក់សាំងចប់សព្វគ្រប់ហើយនោះ។
បន្ទាប់ពីទទួលបានព័ត៌មាន ថា ក្មេងរងគ្រោះម្នាក់ បានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅវិទ្យាស្ថានប៉ាស្ទ័រ រួចមកនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល រៀបចំរថយន្តសង្គ្រោះ ដឹកអ្នកជម្ងឺពីលំនៅឋាន ដើម្បី មកថែទាំនិងព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយឥតគិតថ្លៃ។ នេះបើតាម ការបញ្ជាក់ឱ្យយដឹង ពីលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ។

លោកប្រធានមន្ទីរសុខាភិបាល បានឱ្យយដឹងដែរថា កុមាររងគ្រោះ ឈ្មោះ ប្រាន សៀវហ័រ ភេទប្រុស អាយុ ០៧ ឆ្នាំ រស់នៅភូមិ ប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានរងរបួសជាច្រើនកន្លែង ដោយសារឆ្កែខាំ លើនៅក្បាល ។ កន្លងមក កុមាររងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ហើយបានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅវិទ្យាស្ថានប៉ាស្ទ័រ ។ បច្ចុប្បន្ន កុមាររងគ្រោះ ត្រូវបានបញ្ជូនទៅថែទាំព្យាបាល ដោយឥតគិតថ្លៃបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
បើតាមការអះអាង របស់គ្រូពេទ្យជំនាញ ឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ទាំងការតាមដាន ការចាក់វ៉ាក់សាំង និងការថែទាំ ព្យាបាល មកដល់ពេលនេះ កុមាររងគ្រោះខាងលើ មានស្ថានភាពល្អប្រសើរធម្មតា វិញហើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម