ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ថា ស្ពានទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៧៩,២២ ភាគរយ រយៈពេល ៩ខែទៀត នឹងអាចឆ្លងកាត់បានហើយ

    BY soknita January 10, 2025
    អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ថា ស្ពានទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៧៩,២២ ភាគរយ រយៈពេល ៩ខែទៀត នឹងអាចឆ្លងកាត់បានហើយ

    (ខេត្តក្រចេះ)៖ តាមរយៈគណនីរបស់ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ផន រឹម នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានទន្លេមេគង្គខេត្តក្រចេះ ៩ខែទៀត នឹងអាចឆ្លងកាត់បានហើយ ដោយសម្រេចលទ្ធផលបាន ៧៩,២២ភាគរយ។

    ដោយ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ផន រឹម បានបញ្ជាក់បន្ថែមថា គិតត្រឹមដើមខែមករា ឆ្នាំ ២០២៥ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៥៥,២៧%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។

    គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

    ប្រភព៖ ឯកឧត្តម ផន រឹម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay