PR

វីដេអូ|នារីខ្មែរប្រែជាស្រីស្អាតបុរាណចិនត្រឹមវិនាទី! ទស្សនាពិធី “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ទទួលយកបទពិសោធន៍នៃភាពស្រស់ស្អាតនៃសំលៀកបំពាក់ប្រពៃណីចិន និងខ្មែរ!

BY
Liny01
January 10, 2025

មិនខុសទេ នៅសល់តែ 1 ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍ “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ឆ្នាំ ២០២៥ ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសារព័ត៌មានត្នោត និងសហការរៀបចំដោយ ផ្សារទំនើប ជីប ម៉ុង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា ក្រសួងព័ត៌មានកម្ពុជា ហើយមានចូលរួមគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា។

ព្រឹត្តិការណ៍វប្បធម៌អបអរ បុណ្យចូលឆ្នាំចិន២០២៥ ដ៏អស្ចារ្យនេះ នឹងរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ពីថ្ងៃទី១១ ដល់១២ ខែមករា។ ព្រឹត្តិការណ៍នេះ នឹងនាំមកជូនអ្នកនូវកម្មវិធីសម្តែងប្រពៃណីរបស់បុណ្យចូលឆ្នាំថ្មីចិនដ៏សម្បូរបែប មានដូចជាការសម្តែងរបាំនាគ ម៉ុងសាយ សិល្បៈប្តូរមុខ កំសៀវមាត់វែង ពិណបុរាណជាដើម។

ព្រឹត្តិការណ៍នេះថែមទាំងមានដាក់នូវ “ជញ្ជាំងអាំងប៉ាវចូលឆ្នាំថ្មីចិន” ឡើងជាពិសេស ជនរួមជាតិចិន និងពលរដ្ឋខ្មែរដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះអាចសរសេរពាក្យជូនពរឆ្នាំថ្មី ហើយអាចប្តូរយកអាំងប៉ាវ (ចំនួនទឹកប្រាក់មិនទៀង អាស្រ័យលើសំណាង~ )។ ជញ្ជាំង ពណ៌ ក្រហម និងពាក្យជូនពរនាំមកសេចក្តីសុខ និងភាពរីករាយក្នុងឆ្នាំថ្មី សូមស្វាគមន៍ជនរួមជាតិចិន និងពលរដ្ឋកម្ពុជាទាំងអស់ចូលរួម!

មានការកម្សាន្តសប្បាយជាច្រើនដោយមិនគិតប្រាក់ មានការធ្វើផ្លិតជ្រលក់ពណ៌ដែលជាវប្បធម៌អរូបីរបស់ចិន ការស្លៀកសំលៀកបំពាក់ក្នុងរាជវង្សហាន ជញ្ជាំងផ្ញើសារជូនពរ ស្តង់លេងអុកបំពាក់ដោយមនុស្សយន្ត AI អ្នកក៏អាចលេងអុកជាមួយនឹងមនុស្សយន្តដោយផ្ទាល់ទៀតផង។ ចូលរួមឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ និងឈ្នះម៉ាស្កូតពស់សំណាងដែលធ្វើឡើងដោយសារព័ត៌មានត្នោត ហើយក៏មានអំណោយតូចៗដ៏ប្រណិតផ្សេងទៀតកំពុងរង់ចាំអ្នក!

ទស្សនាការសម្តែងប្រពៃណី ទស្សនាទីផ្សារឆ្នាំថ្មី ទទួលយកបទពិសោធន៍ពីបេតិកភណ្ឌវប្បធម៌អរូបី រីករាយជាមួយម្ហូបចិននិងខ្មែរ នៅប្រទេសកម្ពុជាក៏អាចចូលរួមក្នុងសកម្មភាពអបអរឆ្នាំថ្មីបានដែរ! ព្រឹត្តិការណ៍ចិនដ៏រ៉ូមែនទិកកំពុងរង់ចាំអ្នក!

សូមអរគុណជាពិសេស

ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន  E-GetS ក្រុមហ៊ុន Cambodia Securities ក្រុមហ៊ុន PICASSO CITY GARDEN  ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន ឯ.ក 85°C ក្រុមហ៊ុនវ័នរ៉ូដគ្រុប (ខេមបូឌា)  ក្រុមហ៊ុន ONEROAD INDUSTRIAL(CAMBODIA)ទីភ្នាក់ងារទេសចរណ៍ PATHFINDER TRAVEL និង TIME HALL OF HUAHUI HALL ជាដើម។

ហើយក៏មានអ្នកសារព័ត៌មានជាច្រើនបានគាំទ្រ មានដូចជាភ្នំពេញ ប៉ុស្តិ៍、សារព័ត៌មានដើមអម្ពិល、សារព័ត៌មានEAC、ខ្មែរណូត、សារព័ត៌មានត្រយង、SR Digital、សារព័ត៌មានCEN、សប្បាយ(Sabay)、Oknha news ។
កម្មវិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិន
ពេលវេលាព្រឹត្តិការណ៍៖
ថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករាឆ្នាំ២០២៥
៩:០០ ព្រឹក – ១៧:០០ ល្ងាច
អាសយដ្ឋានៈ
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល
(អាចចូលផែនទីក្នុងGoogleស្វែងរកទីតាំង)

Share This Post: