ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា”

    BY Nisaiy KN January 12, 2025
    ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា”

    (ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរបស់ក្រសួងព័ត៌មាន និងសមាគមអេឡិចត្រូនិច អឹម អេស ជេ។

    លោករដ្ឋមន្ត្រីក៏បានបង្ហាញភាពសុទិដ្ឋិនិយមនៅក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត៕





    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: