New Era ម៉ាកយីហោដ៏ល្បីរបស់ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក បានបើកហាងទី១ និងដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា
- BY
- Liny01
- January 13, 2025
ភ្នំពេញ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥៖ ម៉ាកយីហោ New Era ដ៏ល្បីល្បាញទូទាំងសកលលោកមួយដែលគ្រប់គ្នាស្គាល់ថាជាយីហោមួក និងសម្លៀកបំពាក់ ដ៏ទាន់សម័យឈានមុខគេរួមទាំងមានដើមកំណើតពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះ ឥឡូវនេះមានវត្តមានក្នុងប្រទេសកម្ពុជាយើងហើយ ដោយការការបើកដំណើរការហាងជាលើកដំបូងបង្អស់ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ទី១។ គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនៃការបើកដំណើរការហាងនេះដែរក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងដាក់ការពង្រីកម៉ាកយីហោរបស់ New Era នៅទូទាំងអាស៊ីអាគ្នេយ៍។

ក្នុងឱកាសនៃការបើកដំណើរការហាងនេះផងដែរ ឃើញថាទទួលបានចំណាប់អារម្មណ៏ជាច្រើនពីសំណាក់សិល្បៈករដ៏មានប្រជាប្រិយភាព តារារ៉េប អ្នកបង្កើតមាតិការ រួមទាំងតារាម៉ូដែល និងគាំទ្រទាំងអស់ដែរធ្វើឲ្យមានភាពរំជើបរំជួល ត្រេកអរជាខ្លាំង។ វត្តមានរបស់ពួកគាត់បានបង្កើតឲ្យមានបរិយាកាសដ៏រស់រវើក ដោយបង្ហាញពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ម៉ាកយីហោ New Era ហើយបង្ហាញពីការតភ្ជាប់ទៅនឹងវប្បធម៍ ការច្នៃប្រឌិត និងភាពទាន់សម័យ ស៊ីវិល័យ។

បន្ថែមពីនេះទៀត ការបើកដំណើរហាងនេះគឺជាជំហានដ៏សំខាន់មួយក្នុងបេសកកម្មរបស់ម៉ាកយីហោ New Era មួយនេះ ដែលបច្ចុប្បន្ននេះ តម្រូវការ និងសន្ទុះនៃការពេញនិយមនៃមួកទាន់សម័យ រួមទាំងគុណភាពខ្ពស់នៅក្នុងតំបន់មានការកើនឡើងគួរអោយកកត់សម្គាល់ ។ King Chi ជាតារារ៉េបដ៏ល្បីឈ្មោះមួយរូបបានចែករំលែកចំណាប់អារម្មណ៏ថា៖ “ម៉ាកយីហោ New Era ជាប្រេនតែមួយដែលខ្ញុំស្រលាញ់ និងចូលចិត្ត និងបានប្រើប្រាស់ យូរណាស់មកហើយ គ្រាន់តែដឹងថាម៉ាកយីហោមួយនេះបានបង្ហាញខ្លួននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានអារម្មណ៏ថារំភើបខ្លាំងមែនទែន ព្រោះថាឥឡូវនេះ ខ្ញុំចង់ទៅទិញ និងរើសម៉ូតដែលខ្ញុំស្រលាញ់ពេលណាក៏បាន ពិតជាផ្ដល់ភាពងាយស្រួលដល់ខ្ញុំមែនទែន ខ្ញុំចូលចិត្តផលិតផលម៉ាកយីហោ New Era នេះណាស់ដោយសារវាក៏បានឆ្លុះបញ្ចាំងពីថាមពលល្អៗ និងវិស័យលេងម៉ូតនៅទីនេះផងដែរ។”

ម៉ាកយីហោ New Era ដែលបានស្គាល់ថាជាម៉ាកមួក និង សម្លៀកបំពាក់ដែរមានគុណភាពខ្ពស់ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩២០។ ក្នុងនាមជាអ្នកផលិត និងផ្គត់ផ្គត់ ផ្ទាល់ដល់ Major League Baseball (MLB), National Football League (NFL) និង កីឡាផ្សេងទៀត New Era ទទួលបានការគាំទ្រ និង មានកិត្យានុភាពខ្លាំង។ រីឯម៉ាកយីហោ New Era មិនត្រឹមតែមាន លក់ផលិតផលដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការសហកាគាំទ្ររជាមួយនឹងតន្ត្រីករ អត្តពលិក និងអ្នករចនាម៉ូតដ៏ល្បីល្បាញជាច្រើនទៀតផងដែរ។

សូមអញ្ជើញមកហាង New Era ដំបូងគេបង្អស់ដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី
ឬ Pop-Up Store ទាំង 2 សាខាដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ជាន់ផ្ទាល់ដី និង នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី១
ម៉ោងធ្វើការ: 09:00ព្រឹក – 10:00យប់
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រ Facebook Page: @New Era Cap Cambodia
លេខទំនាក់ទំនង: 070428384
លោក យ៉ក់ វិចិត្រ
អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិនៃ New Era Cambodia
អ៊ីម៉ែល: neweracapkh.sensok@gmail.com







- Share This Post:






