ខ្មែរណូត

ស្វែងរក

  • PR

    AirAsia សម្ពោធជាផ្លូវការនូវ ជើងហោះហើរត្រង់ពី “ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក” សូមគោរពអញ្ជើញប្រជាជនកម្ពុជាមកទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ធ្វើដំណើរកម្សាន្តរយៈពេលខ្លី ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយតម្លៃត្រឹមតែ ៣៥ដុល្លារ / ធ្វើដំណើរមួយដង

    BY Khmernote Media April 30, 2019
    AirAsia សម្ពោធជាផ្លូវការនូវ ជើងហោះហើរត្រង់ពី “ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក” សូមគោរពអញ្ជើញប្រជាជនកម្ពុជាមកទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ធ្វើដំណើរកម្សាន្តរយៈពេលខ្លី ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយតម្លៃត្រឹមតែ ៣៥ដុល្លារ / ធ្វើដំណើរមួយដង

    ក្រុមហ៊ុនអាកាសចរណ៍ AirAsia សូមណែនាំនូវជើងហោះហើរពី “ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក (ដនមឿង)” ៤ ដងក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ) ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាធ្វើដំណើរទៅទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ជាទីក្រុងពោរពេញទៅដោយកន្លែងដើរទិញទំនិញដ៏សម្បូរបែប និងមានអាហារឆ្ងាញ់ៗជាច្រើនប្រភេទ។ ជើងហោះហើរនេះចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងប្រូម៉ូសិនពិសេសសម្រាប់អតិថិជន BIG Members តម្លៃត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះសម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

    លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំព្រះរាជាណាចក្រថៃ បានពន្យល់បន្ថែមថាក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តពង្រីកបន្ថែមនូវបណ្តាញនៃជើងហោះហើររបស់ខ្លួន ដើម្បីទទួលបានឱកាសថ្មីៗសម្រាប់វិស័យទេសចរណ៍ និងវិស័យវិនិយោគទុន ដែលផ្តោតសំខាន់ទៅលើប្រទេសឥណ្ឌា និងតំបន់ឥណ្ឌូចិន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលជាតំបន់មានការរីកចម្រើនជាលំដាប់។ ជើងហោះហើរថ្មីពី “ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក” បានផ្ដល់ជូននូវផ្លូវធ្វើដំណើរថ្មីមួយទៀតទៅកាន់ប្រទេសថៃ ក៏ដូចជាបម្រើសេវាកម្មជូនអ្នកដំណើរបរទេសដោយចាត់ទុកប្រទេសថៃជាចំណុចកណ្តាលនៃការធ្វើដំណើរ ដូច្នេះពួកគេអាចបន្តការហោះហើរមកកាន់ ខេត្តព្រះសីហនុ ដែលជាតំបន់មាត់សមុទ្រដ៏ពេញនិយមបំផុតរបស់កម្ពុជា។

    លោក Santisuk បានមានប្រសាសន៍ថា “សម្រាប់អ្នកទេសចរជនជាតិថៃ ខេត្តព្រះសីហនុគឺជាគោលដៅធ្វើដំណើរដ៏គួឱ្យចាប់អារម្មណ៍បំផុត ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ទទួលបាននូវបទពិសោធន៍ថ្មីៗ ការសម្រាកលំហែនៅមាត់សមុទ្រជាមួយតម្លៃដ៏សមរម្យ និងដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ថ្មីៗ ព្រមទាំងរបៀបនៃការរស់នៅក្នុងតំបន់នេះផងដែរ។ ទន្ទឹមនឹងនេះផងដែរ ទីក្រុងបាងកក គឺជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជារួចជាស្រេចទៅហើយ ហើយសម្រាប់ជើងហោះហើរនេះនឹងផ្ដល់នូវទំនាក់ទំនងប្រកបដោយភាពងាយស្រួលសម្រាប់អ្នកដំណើរទាំងនោះ ក៏ដូចជាអ្នកធ្វើដំណើរធុរៈកិច្ចផងដែរ។”

    ទោះបីជា ទីក្រុងបាងកក មានភាពល្បីល្បាញសម្រាប់ប្រជាជនកម្ពុជាថាជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែបនិងរស់រវើក សម្បូរដោយអគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទក៏ដោយ ក៏ប៉ុន្តែនៅមានអ្វីៗគួឱ្យរំភើបរីករាយ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀតនៅក្នុងទីក្រុងមួយនេះ។ សម្រាប់អ្នកដំណើរទេសចរណ៍ ទីក្រុងបាងកក បានផ្ដល់ជូននូវសេវាកម្មស្ប៉ា ម៉ាស្សាបែបប្រពៃណីយ សេវាកម្មថែរក្សាសុខភាពនិងសម្រស់ ព្រមទាំងផ្តល់ជូននូវភាពទាក់ទាញជាច្រើនផ្សេងទៀតដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរមិនឱ្យខុសបំណងឡើយ។

    ការបន្ថែមជើងហោះហើរថ្មីចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៃប្រទេសថៃ អាចធ្វើការហោះហើររវាងប្រទេសថៃ និងកម្ពុជា ចំនួន 3 ទិសដៅ គឺពីទីក្រុងបាងកក (ដនមឿង) ទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏ផ្ដល់ជូននូវជើងហោះហើរពីខេត្តភូកេត ទៅខេត្តសៀមរាប និងពីខេត្តភូកេត ទៅរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងនិងបង្កើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។

    “ជើងហោះហើរពីខេត្តព្រះសីហនុ ទៅទីក្រុងបាងកក” នឹងចាប់ផ្ដើមដំណើរការដោយក្រុមហ៊ុន AirAsia របស់ថៃ ៤ដងក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដែលផ្តល់ជូននូវប្រូម៉ូសិនពិសេសត្រឹមតែ ៣៥ដុល្លារប៉ុណ្ណោះ សម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការហោះហើរចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

    Flight Schedule Bangkok (DMK) – Sihanoukville (KOS) effective 1 July 2019
    Flight No. Route Departure Arrival Frequency
    FD660 DMK-KOS 14:25 15:50 Monday, Wednesday, Friday, Sunday
    FD661 KOS-DMK 16:25 17:45 Monday, Wednesday, Friday, Sunday

    *Promotional fares are available for booking 22 April – 5 May 2019 for travel from 1 July – 25 Oct 2019. For full terms and conditions, visit www.airasia.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay