ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ពីរូបភាពរថយន្តដែលចែកចាយក្នុងបណ្ដាយសង្គម ជារថយន្តពាក់ស្លាកលេខក្លែងក្លាយ និងស្នើសុំសមត្ថកិច្ចនគរបាលចរាចរណ៍ចាត់វិធានការតាមផ្លូវច្បាប់

    BY soknita January 14, 2025
    អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ពីរូបភាពរថយន្តដែលចែកចាយក្នុងបណ្ដាយសង្គម ជារថយន្តពាក់ស្លាកលេខក្លែងក្លាយ និងស្នើសុំសមត្ថកិច្ចនគរបាលចរាចរណ៍ចាត់វិធានការតាមផ្លូវច្បាប់

    (រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះ និងចែកចាយពីរូបភាពរថយន្តមួយនៅលើបណ្ដាយសង្គម ដែលពាក់ស្លាកលេខហាក់ខុសប្រក្រតី។ ដោយឡែក នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បើតាមការបញ្ជាក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើគណនីផ្ទាល់ខ្លួន បានឱ្យដឹងថា រថយន្តដែលនមានការចែកចាយរូបភាព នៅលើបណ្ដាយសង្គមគឺជា រថយន្តពាក់ផ្លាកលេខក្លែងក្លាយ និងសូមសមត្ថកិច្ចនគរបាលចរាចរណ៍តាមដងផ្លូវចាប់ឃាត់ទុក និងមានវិធានការតាមផ្លូវច្បាប់៕

    ប្រភព៖ ផន រឹម

    Share This Post: