ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ថា យានយន្តជាង ៤១ម៉ឺនគ្រឿងបានចុះបញ្ជីនៅឆ្នាំ ២០២៤
យោងតាមការបង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា យានយន្តជាង ៤១ម៉ឺនគ្រឿងបានចុះបញ្ជីនៅឆ្នាំ២០២៤ មានយានយន្តចំនួន ៤១៣.០៦៧ គ្រឿងបាន ចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមការចញ្ជាក់របស់ ឯកឧត្តម បន្ថែមថា រយៈពេល ១២ខែ ឆ្នាំ២០២៤ ពីខែមករា រហូតដល់ខែធ្នូ មានយានយន្តចំនួន ៤១៣.០៦៧គ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូចំនួន ៣៥៣.៦០៣គ្រឿង, រថយន្តធុនស្រាលចំនួន ៥៤.៦៩២គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥.៨៤១គ្រឿង។
ដោយតាមរបាយការណ៍បូកសរុបបង្ហាញតួលេខនៅអំឡុងខែកញ្ញាមានម៉ូតូ និងរថយន្តធុនស្រាល ចុះបញ្ជីច្រើនជាងគេ ខណៈដែលរថយន្តធុនធ្ងន់ចុះបញ្ជីច្រើនជាងគេនៅអំឡុងខែមករា។ គួរបញ្ជាក់ផងដែរថា បើប្រៀបធៀបរយៈពេលដូចគ្នានៅពីឆ្នាំ ២០២៣ ការចុះបញ្ជីម៉ូតូ និងរថយន្តធុនស្រាលមានការកើនឡើង ខណៈដែលតួលេខចុះបញ្ជីរថយន្តធុនធ្ងន់ធ្លាក់ចុះ ១៤ភាគរយ៕


ប្រភព៖ ឯកឧត្តម ផន រឹម