ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងប្រុសដែលឪពុកប្រកាសថាបាត់ខ្លួនកាលពីររសៀលនេះ ត្រូវបានរកឃើញហើយនៅស្ទឹងសង្កែតែជាអកុសលបានបាត់បង់ជិវិត

    BY soknita January 14, 2025
    ក្មេងប្រុសដែលឪពុកប្រកាសថាបាត់ខ្លួនកាលពីររសៀលនេះ ត្រូវបានរកឃើញហើយនៅស្ទឹងសង្កែតែជាអកុសលបានបាត់បង់ជិវិត

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះហេង ហៃផេង បានសរសេរ បង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅ (សាលាគថ្លង់) សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។

    ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការស្រាបជ្រាវជាបន្ទាន់ លើករណីនេះ ក្នុងនោះបានធ្វើការសាកសួរស្រាវជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែង ដែលក្មេងខាងលើ មានវត្តមានមុនពេលកើតហេតុ។

    ដោយនៅម៉ោង ១៦និង០៧នាទី នេះ សមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យមើលនៅចំណុចទឹកស្ទឹងសង្កែ ដែលអាចមានការសង័្សយអំពីបញ្ហា នេះហើយរហូតវេលាម៉ោង ១៦និង៣០នាទីនេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃើញហើយ នៅក្នុងទឹកស្ទឹងសង្កែ តែជាអកុសល ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហើយ ដែលខណ:នេះសូមចូលរួមរំលែកនូវមរណទុក្ខចំពោះក្រុមគ្រួសារសព។

    ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមានការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពីករណីបាត់ក្មេង ឬការសង័្សយនានាដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិត ប្រាកដនៅឡើយ ដែលជាហែតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅ និងមានចំណែក ជាព័ត៌មានដែលមានចេតនាបំពុលបរិយាកាសសង្គមទៅវិញ។ ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិង បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay