ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្ត និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ

    BY soknita January 15, 2025
    ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្ត និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ មានផ្លូវ មានស្ពាន មានសង្ឃឹម និងពោរពេញដោយការអភិវឌ្ឍ។

    សូមបញ្ជាក់ជូនថា ត្រឹមខែមករា ឆ្នាំ ២០២៥ នេះ, ស្ពានឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង ១៧៦១ ម៉ែត្រត្រូវបានកសាងសម្រេចបាន ៧៩,២២% ហើយគ្រោងនឹងដាក់ឱ្យឆ្លងបណ្តោះអាសន្ននាចុងឆ្នាំ ២០២៥ នេះ។ ជាមួយគ្នានេះ ការដ្ឋានសាងសង់ផ្លូវ ៤ កន្លែងទៀតក្នុងក្រុងក្រចេះ និងផ្លូវទៅស្រុកសំបូរ ខេត្តក្រចេះ ក៏នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។

    ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សូមអរគុណសន្តិភាព, សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា និងសូមគោរពអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការការអភិវឌ្ឍទាំងនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay