ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរធ្វើពិធីសូត្រមន្តរំដោះគ្រោះ លើបណ្តោយផ្លូវ ៦០ម៉ែត្រ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រេីនករណី

    BY soknita January 15, 2025
    អាជ្ញាធរធ្វើពិធីសូត្រមន្តរំដោះគ្រោះ លើបណ្តោយផ្លូវ ៦០ម៉ែត្រ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រេីនករណី

    ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីកើតឡើង លើបណ្តោយផ្លូវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬហៅថា ផ្លូវ៦០ ម៉ែត្រ ដោយនៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ បានរៀបចំពិធី ប្រោះព្រំ ដើម្បីសុំសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរតាមបណ្តោយផ្លូវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៦០ម៉ែត្រ)។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ អាជ្ញាធរពាក់ព័ន្ធបានចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មហាវិថី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ (​ ផ្លូវ​ 60​ម៉ែត្រ​ )​ ដេីម្បី​សិក្សា​តម្លើង​កាមេរ៉ា​ចាប់ល្បឿន​ តម្លើងបន្ថែម​នូវស្លាក​សញ្ញា​ចរាចរណ៍​ ​តម្លេីង​​បន្ថែមភ្លើង​ស្ដុប និងព្រមទាំងអ៊ុត​គំនូស​សញ្ញាចរាចរណ៍​បន្ថែមផងដែរ៕

    ប្រភព៖ រដ្ឋបាលខណ្ឌមានជ័យ 

    ប្រភព៖ ការិយាល័យច្រកចេញចូលតែមួយខណ្ឌមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay