ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ប្រកាសនឹងផ្តល់ទីតាំងមួយកន្លែង ជូនដល់ប្អូនប្រុសពិការដៃ ដែលប្រើជើងគូររូបសម្រាប់របរចិញ្ចឹមជីវិត នៅម្ដុំវត្តភ្នំ
BY soknita
January 18, 2025
កាលពីល្ងាចថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសផ្តល់ទីតាំងមួយកន្លែង នៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ឈ្មោះ សល់ សុខចាន់ អាយុ ២៤ឆ្នាំ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយប្រើជើងគូររូបភាពលក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លៃងនៅលើបណ្ដាយសង្គម។

ចំពោះប្អូនប្រុស សល់ សុខចាន់ បច្ចុប្បន្នមានប្រពន្ធកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្បែរ វត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាតផងដែរ។ សម្រាប់កិច្ចការ និងការរៀបចំទីតាំង សូមប្អូនប្រុស សល់ សុខចាន់ ទំនាក់ទំនងលោកស្រី ដោ សម្ជស្ស នាយិការរងសាលារាជធានីភ្នំពេញ អាចតាក់ទងទៅកាន់លេខ ០១៧ ៦៦២ ២២៣៕

