ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបណាស់! បុរសពិការដៃទាំងពីរ ដែលប្រើជើងគូរគំនូរ ទទួលបានផ្ទះមួយខ្នង និងថវិកា ពីប្រមុខរាជរដ្ឋាភិបាល

    BY soknita January 18, 2025
    រំភើបណាស់! បុរសពិការដៃទាំងពីរ ដែលប្រើជើងគូរគំនូរ ទទួលបានផ្ទះមួយខ្នង និងថវិកា ពីប្រមុខរាជរដ្ឋាភិបាល

    នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសពិការដៃទាំងពីរ ដែលមានឈ្មោះថា សល់ សុខចាន់ បានប្រើជើងគូរគំនូរ ទទួលបានផ្ទះមួយខ្នង និងថវិកា ពីប្រមុខរាជរដ្ឋាភិបាល។

    តាមការបញ្ជាក់របស់់ អភិបាលរាជធានីភ្នំពេញ បន្ថែមថា លោក ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាផ្ទះមួយល្វែង ប្រគល់ជូន សល់ សុខចាន់ ដែលមានទីតាំងនៅក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ព្រមទាំងថវិការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ៣លានរៀល ជូនដល់បុរសពិការដៃរូបនេះ ដែលមានទេពកោសល្យអាចប្រើជើងគូរគំនូរបាន ព្រមទាំងជួយសម្រួលដល់ជីវភាពក្នុងការផ្ដល់ទីតាំងជូនសម្រាប់ប្រកបរបបគូរគំនូរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay