ខ្មែរណូត

ស្វែងរក

  • PR

    សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយរៃអង្គាសថវិកាបានចំនួន១.៨លានបាតនៅក្នុងពិធីបង្ហាញម៉ូត L’OFFICIEL FASHION DESTINATION 2019 របស់ខ្លួន

    BY Khmernote Media May 1, 2019
    សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយរៃអង្គាសថវិកាបានចំនួន១.៨លានបាតនៅក្នុងពិធីបង្ហាញម៉ូត L’OFFICIEL FASHION DESTINATION 2019 របស់ខ្លួន

    ថៃ៖ ថ្ងៃទី៣០ មេសា ២០១៩៖ សណ្ឋាគារអុីនធ័រកុងទីណង់តាល់ កោះសាមុយ បានប្រារព្ធពិធីបង្ហាញម៉ូត L’Officiel Fashion Destination 2019 ដ៏អស្ចារ្យមួយនៅថ្ងៃទី ២៦ ២៧ និង ២៨ មេសានាចុងសប្តាហ៍កន្លងទៅនេះដោយ រៃអង្គាសថវិកាបានសរុបចំនួន១.៨លានបាតសម្រាប់មូលនិធិសប្បុរសធម៌ប្រទេសថៃបាននុនថាផុម (Baan Nontapum) និងមូលនិធិវះកាត់ជំងឺកុមារ។

    ចំនួនទឹកប្រាក់ដែលបានមកពីការរៃអង្គាសពីកម្មពិធីឆ្នាំនេះបានកើនឡើង ៤០% ធៀបទៅនឹងឆ្នាំមុន ហើយថវិកា ទាំងនេះនឹងត្រូវបានប្រគល់ឲ្យមណ្ឌលជនពិការប្រទេសថៃបាននុនថាផុម (Baan Nontapum Home) និងកុមារមាន ជំងឺបេះដូងដែលត្រូវទទួលការវះកាត់ឲ្យបានទាន់ពេលវេលា។

    https://www.youtube.com/watch?v=DdyUJ7mW-hI

    ថ្ងៃដំបូងនៃព្រឹត្តិការណ៍ L’Officiel Fashion Destination 2019 នេះ ត្រូវបានចូលរួមដោយតារាល្បីៗជាច្រើន រូបរួមមានតារាស្រីកំពូលៗ និងបុគ្គលឆ្នើមប្រចាំប្រទេសថៃ Araya “Chompoo” Alberta Hargate, Kanyawee ”Thanaerng” Songmuang, Arisara “Dew” Thongborisut, Chalida “Mint” Vijitvongthong ។

    ស្នាដៃសិល្បៈរបស់ Jitsing Somboon, Kanachai “Kit” Bencharongkul, Jirayu “Got” Tantrakul, Lik Sriprasert, Virunan Chiddaycha និង Elizabeth Romhild ត្រូវបានដេញថ្លៃយ៉ាងខ្លាំងដោយភ្ញៀវកិត្តិយស នៅក្នុងកម្មពិធីបង្ហាញម៉ូតនេះ។

    https://www.youtube.com/watch?v=Uqsep9LCxQs

    លោក Michael Shin នាយកគ្រប់គ្រងទូទៅរបស់សណ្ឋាគារអុីនធ័រកុងទីណង់តាល់ កោះសាមុយមានប្រសាសន៍ថា “វាជាការទទួលខុសត្រូវរបស់យើង ក្នុងការថែរក្សាសម្រស់ធម្មជាតិ នៅកោះសាមុយនេះដែលបានមកពីការចូលរួម ជាលើកដំបូងរបស់សហគមន៍ ស្ថិតនៅក្នុង បរិយាកាសល្អ ។ យើងក៏បានជួយអ្នកនៅក្នុងសហគមរីកចម្រើន ហើយ ពួកគេក៏ជួយយើងឲ្យរីកចម្រើនផងដែរ”។

    កម្មវិធីបង្ហាញម៉ូត L’Officiel Destinatiion ឆ្នាំ២០១៩ នាចុងសប្តាហ៍កន្លងទៅនេះ បានរួមចំណែកដើរតួយ៉ាងសំខាន់ ក្នុងសហគមន៍ ហើយក៏បានចែករំឡែកសេចក្តីស្រឡាញ់ជាច្រើននៅក្នុងកម្មពិធី។ ដោយឡែក សណ្ឋាគារនេះក៏កំពុង ធ្វើការរួមចំណែកជួួយសាងសង់កន្លែងលេងកម្សាន្តសម្រាប់សិស្សនៅសាលារៀន មួយក្នុងប្រទេសថៃផងដែរ។

    អ្នកច្នៃម៉ូត Patinya ដ៏មានកេរ្តិ៍ឈ្មោះល្បីរបស់ប្រទេសថៃបានបង្ហាញម៉ូតសម្លៀកបំពាក់ថ្មី ក្នុងឆ្នាំ២០១៩របស់នាងក្នុងកម្មពិធីបង្ហាញម៉ូតដ៏អស្ចារ្យនេះងដែរ។

    អំពីសណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ (InterContinental Koh Samui Resort)

    សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ (InterContinental Koh Samui Resort) គឺជាសណ្ឋាគារ ដ៏ប្រណីតមួយនៅកោះសាមុយប្រទេសថៃហ៊ុំព័ទ្ធដោយសួនច្បារត្រូពិចខៀវស្រងាត់ចំនួន ២២ ហិចតាអមជាមួយ នឹងទេសភាពដ៏ស្រស់បំព្រងនៃឈូងសមុទ្រថៃក្បែរកោះចំនួនប្រាំនិងឧទ្យានជាតិអាងថង។ នៅក្នុងសៀវភៅមួយ ដែលលក់ដាច់ជាងគេរបស់កាសែតញ៉ូយ៉កថែម (the New York Times)មានចំណងជើងថា “១០០០កន្លែង អ្នកគួរទៅទស្សនានៅក្នុងជីវិតរបស់អ្នក” នៅក្នុងនោះកោះសាមុយក៏ជាកោះមួយនៅក្នុងចំណោមកន្លែងទាំង នោះដែរ។ សណ្ឋាគារនេះគឺជាសណ្ឋាគារប្រណិតដំបូងគេបង្អស់នៅលើកោះសាមុយ មានបន្ទប់គេង និងវីឡាសរុប ចំនួន៧៩ ភោជនីដ្ឋាន អាំប័រ (Amber) និង ភោជនីដ្ឋានហ្វ្លែម (Flames) ដែលមានបម្រើអាហារបែបថៃ អាសុី និងអុឺរ៉ុប ព្រមជាមួយនឹងកន្លែងពិសារស្រាក្រឡុក និងបារ។

    ស្ប៉ា Baan Thai ពី HARNN ផ្តល់ជូននូវ ការម៉ាស្សាដងខ្លួន និង ការថែរក្សាសម្រស់ ដោយផលិតផល HARNN ។ Planet Trekkers ជាក្លឹបកុមារមានការកំសាន្តជាច្រើន សម្រាប់ក្មេងៗដែលមាន អាយុចាប់ពី 4ទៅ12ឆ្នាំ។ អ្នកអាចធ្វើដំណើរទៅ កោះសាមុយតាមរយៈជើងហោះហើរក្នុងស្រុក ពីបាងកក ទៅ ភូកេត និង ប៉ាតាយ៉ា មានរយៈពេល ៤៥នាទីតែប៉ុណ្ណោះ។ លើសពីនេះក៏មាន ជើងហោះហើរអន្តរជាតិផ្ទាល់ពី ទីក្រុងនៅអាស៊ីសំខាន់ៗ រួមមាន ហុងកុង សីង្ហបុរី និង កូឡាឡាំពួរផងដែរ។

    សម្រាប់ពត៌មានបន្ថែមអំពីសណ្ឋាគារអុីធ័រកុងទីណង់តាល់កោះសាមុយ សូមចូលទៅកាន់ www.samui.intercontinental.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay