ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពាក់អាវក្រាស់ៗផង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២២ ខែមករា តំបន់ខ្លះនៅកម្ពុជាបន្តចុះត្រជាក់ដល់ ១៧°C

    BY soknita January 20, 2025
    ពាក់អាវក្រាស់ៗផង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២២ ខែមករា តំបន់ខ្លះនៅកម្ពុជាបន្តចុះត្រជាក់ដល់ ១៧°C

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥

    ១-តំបន់វាលទំនាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។

    ៣-តំបន់មាត់សមុទ្រ៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។

    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay