ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចបានប្រគល់រថយន្ត និងធ្វើកិច្ចសន្យាជាមួយអ្នកបើករថយន្ត បន្ទាប់ពីអ្នកបើកបរជនជាតិ ឈ្មោះ Feng Dai Hong ទទួលស្គាល់កំហុសមិនបានដាក់ប័ណ្ណបើកបរតាមខ្លួន

    BY soknita January 20, 2025
    សមត្ថកិច្ចបានប្រគល់រថយន្ត និងធ្វើកិច្ចសន្យាជាមួយអ្នកបើករថយន្ត បន្ទាប់ពីអ្នកបើកបរជនជាតិ ឈ្មោះ Feng Dai Hong ទទួលស្គាល់កំហុសមិនបានដាក់ប័ណ្ណបើកបរតាមខ្លួន

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចបានប្រគល់រថយន្ត និងធ្វើកិច្ចសន្យាជាមួយអ្នកបើករថយន្ត បន្ទាប់ពីអ្នកបើកបរជនជាតិ ឈ្មោះ Feng Dai Hong ទទួលស្គាល់កំហុសមិនបានដាក់ប័ណ្ណបើកបរតាមខ្លួន។

    តាមការបញ្ជាក់បន្ថែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ការឃាត់រថយន្តនេះខណៈសមត្ថកិច្ចចុះអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិអាល់កុល កាលពីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេតុង ខណ្ឌបឹងកេងកង ខណៈនោះមានរថយន្តម៉ាក Toyota Hilux ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-0618 បើកបរដោយជនជាតិ ឈ្មោះ Feng Dai Hong ដោយឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិអាល់កុល ទើបសមត្ថកិច្ចសុំឆែក និងត្រួតពិនិត្យតេស្តជាតិអាល់កុល ជាលទ្ធផលមិនមានជាតិអាល់កុលឡើយ ហើយសមត្ថកិច្ចក៏សួរនាំប័ណ្ណបើកបរពីជនបរទេស តែជនជាតិបរទេសរូបនេះមិនបានយកប័ណ្ណបើកបរដាក់តាមខ្លួនឡើយ។

    យ៉ាងណាមិញ ម្ចាស់រថយន្តខាងលើគ្រាន់តែបង្ហាញរូបនៅក្នុងទូរស័ព្ទ ហើយសមត្ថកិច្ចព្យាយាមឱ្យជនជាតិរូបនេះ ទំនាក់ទំនងយកប័ណ្ណបើកបរដើមមកដើម្បីផ្ទៀងផ្ទាត់តែមិនព្រមសហការ និងបានថតសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានប្រាប់បុរសរូបនេះឱ្យឈប់ថតតែមិនព្រមសហការ ធ្វើឱ្យមានការប្រតាយប្រតប់ជាមួយសមត្ថកិច្ចបណ្តាលឱ្យដួលទៅនឹងស៊ីម៉ងត៍រងរបួសស្រាល ដោយសមត្ថកិច្ចមិនបានវាយទៅលើគាត់នោះទេ។ លុះក្រោយមកសមត្ថកិច្ច បានយករថយន្តនោះមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីដោះស្រាយ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay