PR

ការប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី3 បានសាងកំណត់ត្រាថ្មីដ៏រំជើបរំជួលអស្ចារ្យ!

BY
Liny01
January 21, 2025

(ភ្នំពេញ) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2025 មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី3 បានសាងកំណត់ត្រាថ្មីដ៏រំជើបរំជួលអស្ចារ្យគួរជាទីមោទកភាព ដែលបានធ្វើឱ្យ កក្រើក កោះពេជ្រ អង្រួន បេះដូង ហ្វេនៗដែល បានចូលរួមទស្សនាយ៉ាងច្រើនកកកុញក្រោមសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងស្វាគមន៍ វត្តមានរបស់កំពូលតារាចម្រៀង K-POP បីដួង គឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar 19 និងតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនរូបទៀត។

ក្រៅពីវត្តមានចូលរួមសម្ដែងពីសំណាក់ កំពូលតារាចម្រៀង K-POP លំដាប់ អន្តរជាតិទាំងបីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទ Love Scenario និងស្រីស្អាត HYOLYN នៃក្រុម Sistar 19 ដែលជាម្ចាស់បទចុងក្រោយដ៏ល្បីល្បាញគឺបទ Wait ក៏មានការចូលរួមពីតារាចម្រៀង ល្បីៗលំដាប់ប្រទេសផងដែរ ដែលភាគច្រើនសុទ្ធតែជា តារា ចម្រៀង Rap រួមមានដូចជា៖

– ស្ដេចដាយណូស័រ G-Devith ជាតារាចម្រៀង Rapper ដែលស៊ីដាច់គេនៅស្រុកខ្មែរ ខាង Rap លឿនដូចម៉ាស៊ីនដេរ និងលេងស្ទាយសម្លៀកបំពាក់ប្រ៊ែនៗតម្លៃកប់ពពក
– Rapper ស្រស់សង្ហារ Vuthea ដែលជា Coach ក្នុងកម្មវីធីប្រកួត Rap ដ៏ល្បីល្បាញ Rapper Fighter ប្រចាំស្ថានីយទូរទស្សន៍ PNN ដែល Feat ជាមួយ NPN ដែលជា Rapper មានសំឡេង Unique ប្លែកពីគេគួរឱ្យទាក់ទាញដែលហ្វេនៗស្គាល់ច្បាស់ តាមរយៈបទ Channavinlyna
– Zedes ដែលជា Rapper សំឡេងធ្ងន់ បារ៉ូលមុតដែលកំពុងផ្ទុះការចាប់អារម្មណ៍ថ្មីៗនេះ តាមរយៈបទ Diss Track
– តារាចម្រៀងពូកែថ្នម សំឡេងផ្អែម Morm Picherith ម្ចាស់បទ “បងនៅឆ្ងាយ” ដ៏ល្បីល្បាញ
ដែលញ៉ាំងឱ្យហ្វេនៗទទួលបាននូវអារម្មណ៍រំភើប រំជើបរំជួល ក្រោមសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពង តាំងពីចាប់ផ្ដើមរហូតដល់ចប់។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី3 នេះ បាននាំមកនូវផ្ទាំងទស្សនីយភាពដ៏កក្រើកអស្ចារ្យនៃការសម្ដែងផ្ទាល់របស់កំពូលតារាចម្រៀង K-POP ទាំងបីដួង និងតារាចម្រៀងល្បីៗ លំដាប់ប្រទេសអមជាមួយនឹង ឆាកស្តង់ដាអន្តរជាតិដ៏ធំសម្បើម ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញជាមួយស្ដង់ដារអន្តរជាតិមិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងជាមួយ Speakers JBL បុកខ្លាំងគ្រប់ទិសហាប់ណែនអង្រួនដល់ បេះដូងការរចនាឆាកទាក់ទាញ មិនចាញ់ នៅបរទេសហើយ សូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូល ក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ ដែលធ្វើឱ្យហ្វេនៗរំភើបរីករាយក្នុងរាត្រីដែលមិន អាចបំភ្លេចបាន។

លើសពីនេះ MC ទាំងបីរូបរួមមាន MC Visal រូបសង្ហា វេហាចាក់ទឹកមិនលិចដែលពូកែញ៉ាំងបរិយាកាសសប្បាយរីករាយ MC ដ៏ស្រស់សោភា ពូកែវេហា Heng Keo Nita និង MC Neary Korea ដែលចេះនិយាយភាសាខ្មែរ ប៉ៃឡាំៗគួរឱ្យចង់ស្ដាប់ និងក្រមិចក្រមើមគួរឱ្យខ្នាញ់ ព្រមទាំងមានវត្តមានរបស់ DJ Tayler ចាប់ដៃគូជាមួយ MC Slick ចាក់តន្ត្រីទាន់សម័យញាក់ៗកន្ត្រាក់អារម្មណ៍ ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រទប់ខ្លួនមិនជាប់ ចង់រាំសប្បាយតាមចង្វាក់ភ្លេង បង្កើតនូវការចងចាំមិនអាចបំភ្លេចបាន។

ក្រុមអ្នករៀបចំកម្មវិធីប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ 2025 នេះ បានលើកឡើងថា “យើងពិតជារំភើបហួសនឹងបរិយាយ ដែលពីមួយរដូវកាលទៅមួយរដូវកាលការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែងតែនាំមកនូវភាពមហស្ចារ្យភាព រំជើប រំជួលជាលំដាប់ ជាពិសេស រដូវកាលទី3 នេះ តែម្ដងដែលទទួលបានជោគជ័យកាន់តែខ្លាំង ហើយសមិទ្ធផលដ៏ត្រចះត្រចង់ នេះ អាចសម្រេចទៅបានក៏ដោយសារ តែការជួយជ្រោមជ្រែងរបស់ក្រុមការងារទាំងអស់ និងជាពិសេស ក្រុមអ្នកគាំទ្រ តែម្ដងដែលបានចំណាយទាំងពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីចូលរួមគាំទ្រដល់សិល្បករដែលជា Idol របស់ពួកគេ ញ៉ាំងឱ្យការប្រគំតន្ត្រីនេះ កាន់ តែកក្រើកអស្ចារ្យ”។

ហើយបើចង់ដឹងថាការប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវ កាលទី3 នេះ កក្រើកញាក់ខ្លាំង ប៉ុនណា មើលតែរូបភាពក៏ដឹងដែរ!

ឈប់!! កុំ ភ្លេចណ៎ា! ដោយសារតែសន្ទុះនៃការគាំទ្រកើនឡើងឥតឈប់ឈរក្រុមហ៊ុន GANZBERG នឹងរៀបចំការប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោកថ្មីមួយទៀតដែលមានឈ្មោថា “GANZBERG Super Idol – Beyond The Best” ដែលកាន់តែអស្ចារ្យសម្រាប់ខែមីនា ដើមឆ្នាំ 2025 ខាងមុខនេះ។

ដូចនេះ កុំភ្លេចតាមដាននៅលើផេកផ្លូវការ BEER GANZBERG ទាំងអស់គ្នាដើម្បីរកទិញសំបុត្រសម្រាប់ ការប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក “GANZBERG Super Idol – Beyond The Best” ដែលនឹងនាំយកតារាចម្រៀងអន្តរជាតិល្បីៗជាកំពូល IDOL រួមទាំង កំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូបទៀត!!!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។

សូមពិសាដោយការខុសត្រូវ!

Share This Post: