ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អសម្រាប់កម្ពុជា ក្រុមអ្នកជំនាញប្រទះឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក

    BY soknita January 21, 2025
    ដំណឹងល្អសម្រាប់កម្ពុជា ក្រុមអ្នកជំនាញប្រទះឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះ​ឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក ក្នុងអំឡុងពេលនៃដំណើរ​ចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេនេះ ។

    អង្គការ WWF-កម្ពុជាបានប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥​ លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ជាមួយរូបភាពក្រុមការងារយើង បាន ប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃ​ប្រភេទសត្វ​ល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់ យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។

    ប្រភពដដែលបន្តថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា​ធ្លាប់ប្រទះឃើញពួកវាកាល​ពីឆ្នាំមុន ហើយកិច្ចការស្រាវ នេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែល​សត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពី​ការយក​ចិត្តទុកដាក់ របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដក​ហូត​ឧបករណ៍​នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។

    ដោយ WWF-កម្ពុជាបន្ថែមថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យ​នាពេលនេះអាចសម្រេចទៅបានក៏ដោយ​សារមាន​ការចូលរួមពីមន្ត្រីឧទ្យានុ​រក្ស​របស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់​ការពារផងដែរ ។

    សូមជម្រាបថា តាមអ្នកជំនាញពន្យល់ថា ក្រពើភ្នំ​បានដើរតួនាទី​សំខាន់​​ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា​ឧទ្យានជាតិ​ជួរភ្នំក្រវាញក៏ជាទីជម្រក​ធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់​ការរស់នៅរបស់​ប្រភេទ​សត្វ​ដ៏កម្រនេះ។ ​ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពី​ធម្មជាតិ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅ​លើពិភពលោក ក្នុងនោះកម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមានសត្វក្រពើ​ភ្នំច្រើនជាង​គេ​ប្រមាណជាង ៣០០ក្បាល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay