ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុក្ខជាន់ទុក្ខ! កំពុងធ្វើបុណ្យសពឪពុកហើយ ស្រាប់តែផ្ទះត្រូវភ្លើងឆេះទៀត

    BY soknita January 21, 2025
    ទុក្ខជាន់ទុក្ខ! កំពុងធ្វើបុណ្យសពឪពុកហើយ ស្រាប់តែផ្ទះត្រូវភ្លើងឆេះទៀត

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា វេលាម៉ោង ០៧:៣០ នាទីព្រឹក នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

    ករណីអគ្គិភ័យមួយនេះ បានកើតឡើងខណៈម្ចាស់ផ្ទះកំពុងតែធ្វើពិធីបុណ្យសពរបស់ឪពុកខ្លួន នៅផ្ទះលេខ៥៧១ ផ្លូវលំក្រុមទី៤ ភូមិ ដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងឈ្មោះ គូច គឹមធូ ភេទ ស្រី អាយុ ៧៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ។

    ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់ជា ថ្មបេតុងទំហំ ១០ម៉ែត្រគុណ៣០ម៉ែត្រ សម្ភារៈដែលខូចខាតមានចំនួន ៣បន្ទប់និងសម្ភារមួយចំនួនហើយពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ និងគ្មានអ្នករងរបួស ឬស្លាប់ឡើយ។

    កម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាសទឹកអស់ចំនួន ០២ រថយន្ត ស្មើរ ១២ មែត្រគូប ហើយបានពន្លត់ចប់នៅវេលាម៉ោង ០៨:២១ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ /

    សេង វ៉ាន់ថា សម្ព័ន្ធសេនានាគ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay