ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំណើនភ្ញៀវជាតិ-អន្តរជាតិ មកទស្សនាតាមរមណីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០២៤ កើនឡើងជាង ៦៣ភាគរយ ធៀបនឹងឆ្នាំ២០២៣

    BY soknita January 22, 2025
    កំណើនភ្ញៀវជាតិ-អន្តរជាតិ មកទស្សនាតាមរមណីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០២៤ កើនឡើងជាង ៦៣ភាគរយ ធៀបនឹងឆ្នាំ២០២៣

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃតី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំនួនភ្ញៀវជាតិ-អន្តរជាតិ ចូលមកទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ មានចំនួនជាង ១១លាននាក់ ដែលកើនឡើង ជាង៦៣ភាគរយ បើធៀបឆ្នាំ ២០២៣។

    ខាងលើនេះ ជាការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

    ក្នុងសន្និបាតនេះឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ឆ្នាំ ២០២៤ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋតាមរយៈអង្គភាព ច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃ ទទួលបាន២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង១២សែនដុល្លារ។ ក្នុងនោះបានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួល ដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវា បានចំនួន ២៧០នាក់។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា “ចំនួនភ្ញៀវជាតិ-អន្តរជាតិ មកចូលទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានី មានចំនួនជាង១១លាននាក់ ដែលមានកំណើនកើនឡើង ជាង៦៣ភាគរយ បើប្រៀបធៀបឆ្នាំ២០២៣”។

    ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្តថា នៅឆ្នាំ ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១៨៧៧អគារ មានរោចក្រចំនួន ៨១១រោងចក្រ កើនឡើង ១៨រោងចក្រ។

    ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតនេះ ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៦ មកពិភាក្សា ក្នុងនោះរួមមាន៖

    ១-ពិភាក្សាលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ)។

    ២-ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ។

    ៣-ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។

    ៤-ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការ សាងសង់និងសំណង់ទ្រុឌទ្រោមហួសការកំណត់ស្នាក់នៅ ដើម្បីលើកជាសំណើរទៅក្រសួង ដោយសារតែភ្នំពេញយើងជាទីក្រុងដែលមានវ័យចំណាស់។

    ៥-ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ឈានទៅដល់ការផាកពិន័យចំពោះអ្នកចោលសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹកទាំងនេះ។

    ៦-ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការ បង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay