PR

ចូលរួមឱ្យបានច្រើនកុះករ! ស្ថានទូតថៃប្រចាំកម្ពុជា សហការជាមួយអតីតនិស្សិតបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand រៀបចំពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ នៅដើមខែក្រោយនេះ

BY
Liny01
January 22, 2025

ស្ថានទូតថៃប្រចាំកម្ពុជារួមសហការជាមួយបណ្ដាញអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand មានក្ដីសោមន្សសូមអញ្ជើញសិស្សនិស្សិត អ្នកដែលបញ្ចប់ការសិក្សា និងអ្នកដែលកំពុងស្វែងរកការងារនៅកម្ពុជាចូលរួមកម្មវិធីពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ “Thailand Education and Jobs Fair 2025” ឲ្យបានច្រើនកុះករ។

ក្នុងឆ្នាំនេះកម្មវិធីយើងរៀបចំឡើងក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” ជាការអបអរខួបគម្រប់ ៧៥ ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ។ កម្មវិធីពិព័រណ៍ការសិក្សា និងការងារក្នុងឆ្នាំនេះនឹងបង្កើននូវឱកាសពិសេសសម្រាប់ការសិក្សា និងការងារ ពីបណ្ដាគ្រឹះស្ថានសិក្សា និងក្រុមហ៊ុនល្បីៗ និងឈានមុខគេជាច្រើនរបស់ប្រទេសថៃ។

ដោយបំណងល្អពីស្ថានទូតថៃ យើងសូមរំលឹកដល់អ្នកចូលរួមគ្រប់រូបថាសូមត្រៀមរៀបចំព្រឹត្តិបត្រពិន្ទុ និងប្រវត្តិរូបសង្ខេប (CV) ដើម្បីទទួលបាននូវឱកាសការសិក្សា និងការងារពីគ្រឹះស្ថានសិក្សា និងក្រុមហ៊ុននានា។

សូមកុំភ្លេចចូលរួមទាំងអស់គ្នាក្នុងកម្មវិធីនេះនាថ្ងៃសៅរ៍ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ ល្ងាច នៅ Connexion កោះពេជ្រ៕

ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធី https://forms.gle/c2ZVqeWsT6PQkC9q9

Share This Post: