ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត មានបង្រៀនធ្វើនំដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីលើទៀត
BY soknita
January 23, 2025
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានឱ្យដឹងថា នឹងមានបង្រៀនធ្វើនំដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

ដោយវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បញ្ជាក់ថា ការរៀនធ្វើនំនេះមិនអស់ប្រាក់ហើយ អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត។ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
ចំពោះសម្រាប់ការចុះឈ្មោះ ឬព័ត៌មានបន្ថែម ដើម្បីចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន អាចទាក់ទនបានតាមលេងទូរស័ព្ទ ០៩៨ ៧៩៩ ៩៦៧ ឬតាមតំណមួយនេះ https://scholarship.tvet.gov.kh/request-scholarship#register-form ៕
