ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ឡូយទេ? វ៉ាលីនេះអាចសាកថ្មស្មាតហ្វូនបាន មាន GPS មាន Bluetooth ហើយអាចភ្ជាប់ជាមួយស្មាតហ្វូនដើម្បីគ្រប់គ្រងបានទៀត

    BY Khmernote Media March 15, 2018
    ឡូយទេ? វ៉ាលីនេះអាចសាកថ្មស្មាតហ្វូនបាន មាន GPS មាន Bluetooth ហើយអាចភ្ជាប់ជាមួយស្មាតហ្វូនដើម្បីគ្រប់គ្រងបានទៀត

    សម្រាប់ដំណើរកំសាន្ត អាចនាំមកឲ្យយើងទាំងអស់គ្នាវិញនូវភាពសប្បាយរីករាយ រឺការឈឺចាប់ផងដែរ ពោលគឺប្រសិនបើមិនមានបញ្ហា អ្នកនឹងសប្បាយចិត្ត តែផ្ទុយទៅវិញ ប្រសិនបើដើរបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបញ្ហានានាកើតឡើងដូចជាបាត់ឥវ៉ាន់ជាដើម នោះអ្នកនឹងអស់សប្បាយហើយ។

    ស្របពេលជាមួយនឹងបច្ចេកវិទ្យាត្រូវបានអភិវឌ្ឍន៍ទាំងរចនាបទ និងលក្ខណៈពិសេស យើងសង្កេតឃើញថាវ៉ាលីហាក់ដូចជាមិនត្រូវបានអភិវឌ្ឍន៍ដូចគេទេ។ ចំពោះប្រជាជនដែលរស់នៅបរទេស គេមិនប្រើវ៉ាលីធម្មតាដូចយើងឡើង ពោលគឺគេប្រើ Smart Suitcase ដែលមានភ្ជាប់មកជាមួយនឹងមុខងារ GPS និងកម្មវិធីភ្ជាប់ទៅនឹងស្មាតហ្វូនដើម្បីតាមដានវ៉ាលីឥវ៉ាន់របស់ពួកគេ និងការពារពេលបាត់ផង។

    គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Bluesmart បានធ្វើការអភិវឌ្ឍផលិតផល Smart Suitcase នេះ ឲ្យកាន់តែមានសមត្ថភាពខ្លាំង និងមានសុវត្ថិភាពជាងមុនផងដែរ។ ទាក់ទងទៅនឹងការអភិវឌ្ឍលើមុខងារនេះ គឺផ្ដោតទៅលើកម្មវិធីដែលដំណើរការលើប្រព័ន្ធ iOS និង Android ហើយអ្នកអាចគ្រប់គ្រងលើសោរដែលចាក់ការពារលើវ៉ាលីបាន។ មិនតែប៉ុណ្ណោះ សោរចាក់វ៉ាលីនឹងត្រូវបានដោះដោយស្វ័យប្រវត្តិប្រសិនបើអ្នកយកវ៉ាលីនោះមកជិតខ្លួន ពោលគឺដូច Smart Key របស់រថយន្ដទំនើបអញ្ចឹង។ ក្រៅពីនេះ Smart Suitcase ក៏មានបង្ហាញពីទម្ងន់ឥវ៉ាន់ ដែលអ្នកផ្ទុកនៅក្នុងវ៉ាលីដែរ ព្រោះវាមានភ្ជាប់មកជាមួយនឹងជញ្ជីងស្រាប់ ដូចនេះ អ្នកមិនចាំបាច់ខ្វល់ខ្វាលរឿងលើសទម្ងន់ទៀតទេ រាល់ពេលឡើងយន្ដហោះម្ដងៗ។

    អ្វីដែលអស្ចារ្យបំផុតនោះគឺ វ៉ាលីដ៏ឆ្លាតវ័យនេះ ក៏មានភ្ជាប់មកជាមួយនឹងថាមពលថ្មទំហំ 10,000mAh និងរន្ធ USB 2 ផងដែរ។ ដូចនេះ អ្នកមិនចាំបាច់យក Power Bank តាមខ្លួនទៀតទេ ព្រោះទំហំថ្មប៉ុណ្ណេះ អ្នកអាចសាកបានរហូតដល់ 5ដងឯណោះ។ លើសពីនេះទៅទៀត Smart Suitcase ក៏មានភ្ជាប់មកជាមួយនឹងមុខងារ Bluetooth ផងដែរ។

    ចុចទីនេះដើម្បីទិញ

    Fu

    ប្រភព៖ digitaltrends

    Share This Post:
    MPO4D jitutoto mpo4d Mpoplay