ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺជុំវិញករណីបុរសម្នាក់ដែលបង្ហោះវីដេអូចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ស្ទូចរថយន្ត រួចយកថវិកាពីម្ចាស់រថយន្តនៅមុខសួនច្បារវត្តបុទុម

    BY soknita January 24, 2025
    ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺជុំវិញករណីបុរសម្នាក់ដែលបង្ហោះវីដេអូចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ស្ទូចរថយន្ត រួចយកថវិកាពីម្ចាស់រថយន្តនៅមុខសួនច្បារវត្តបុទុម

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺជុំវិញករណីបុរសម្នាក់ ដែលបានបង្ហោះវីដេអូចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ស្ទូចរថយន្ត រួចយកថវិកាពីម្ចាស់រថយន្ត នៅមុខសួនច្បារវត្តបុទុមលើផ្លូវសុធារស។

    បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម TikTok ពាក់ព័ន្ធបុរសម្នាក់ដែលមានអាខោន TikTok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ បានបង្ហោះវីដេអូចោទមន្ត្រីនគរបាលចរាចរណ៍បានយកថវិកាពីម្ចាស់រថយន្ត ០១គ្រឿង ដែលចតល្មើសផ្លាកសញ្ញាចរាចរណ៍ ហាមចត។ ជាមួយគ្នានេះដែរ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏បានធ្វើការស្រាវជ្រាវករណីនេះ។

    នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ ០២រូប បំពេញការងារប្រើប្រាស់រថយន្តស្ទូច ពាក់ផ្លាកលេខ នប-៨០០៤ មកធ្វើការបំភ្លឺសួរនាំជុំវិញការចោទប្រកាន់ខាងលើ។ ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១០ព្រឹក មន្ត្រីនគរបាលចរាចរណ៍ដែលបំពេញការងារប្រើប្រាស់រថយន្តស្ទូចខាងលើបានធ្វើការល្បាតរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណៈនោះបានឃើញរថយន្ត ០១គ្រឿង ពណ៌ផ្ទៃមេឃ មិនចាំម៉ាក ចតទុកចោលនៅមុខសួនច្បារវត្តបុទុម លើផ្លូវសុធារស នៅកន្លែងផ្លាកសញ្ញាចរាចរណ៍ ហាមចត ពេលនោះមន្ត្រីនគរបាលចរាចរណ៍ ដែលបំពេញការងារក៏បានស៊ីរ៉ែនរកម្ចាស់រថយន្ត បន្ទាប់ពីឮសំឡេងស៊ីរ៉ែន ម្ចាស់រថយន្តមកដល់ជួបជាមួយមន្ត្រីនគរបាលចរាចរណ៍នៅកន្លែងរថយន្តចត ខណៈនោះមន្ត្រីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ឱ្យយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ។

    បន្ទាប់ពីពន្យល់ណែនាំរួច ម្ចាស់រថយន្តបានទទួលស្គាល់កំហុស រួចបានបើករថយន្តចេញទៅ ដោយមន្ត្រីនគរបាលចរាចរណ៍មិនបានផាកពិន័យនោះទេ ចំណែកម្ចាស់អាខោន TikTok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ ដែលថតបង្ហោះចោទប្រកាន់សមត្ថកិច្ច គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរកងកម្លាំងនគរបាលជាតិ សមត្ថកិច្ចស្នើឱ្យម្ចាស់អាខោន TikTok ខាងលើ សូមកែសម្រួលការធ្វើអធិប្បាយខ្លឹមសារឱ្យមានការទទួលខុសត្រូវ ដើម្បីចៀសវាងកុំឱ្យមហាជនមានការយល់ច្រឡំ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay