ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានភាពខ្យល់នៅកម្ពុជា នៅថ្ងៃទី ២៥ ខែមករា នេះ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 បើធៀបនឹងស្តង់ដា ៥០ ug/m3

    BY soknita January 25, 2025
    ស្ថានភាពខ្យល់នៅកម្ពុជា នៅថ្ងៃទី ២៥ ខែមករា នេះ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 បើធៀបនឹងស្តង់ដា ៥០ ug/m3

    យោងតាមមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងពី ពីស្ថានភាពខ្យល់នៅកម្ពុជា ដែលគុណភាពខ្យល់សម្រាប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។

    គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ដល់ វេលាម៉ោង ៧:០០នាទី នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡើងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង

    ដោយឡែក ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច៕

    ប្រភព៖ ក្រសួងបរិស្ថាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay