ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ «ទេសចរណ៍អាស៊ានលើកទី២៨» ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី

    BY soknita January 25, 2025
    កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ «ទេសចរណ៍អាស៊ានលើកទី២៨» ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី២៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ ២០២៥ នេះ។

    កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ រហូតដល់ទៅចំនួន ២០ រួមមាន៖

    ១. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានមានចំនួន៥

    – បង្គន់សាធារណៈ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ

    – បង្គន់សាធារណៈ ស្ថានីយប្រេងឥន្ធនៈ BVM ព្រែកអញ្ជាញ ខេត្តកណ្តាល

    – បង្គន់សាធារណៈ ស្រះស្រង់ ខេត្តសៀមរាប

    – បង្គន់សាធារណៈ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ

    – បង្គន់សាធារណៈ សួនច្បារស្តូបឈ្នះឈ្នះ ខេត្តកោះកុង

    ២. សេវាកម្មស្ប៉ា-ម៉ាស្សាស្តង់ដាអាស៊ានមានចំនួន៥

    – សេវាកម្មស្ប៉ា-ម៉ាស្សា សិន អេន ស៉្បា រាជធានីភ្នំពេញ

    – សេវាកម្មស្ប៉ា-ម៉ាស្សា រ៉ូយ៉ាល់រេស៊ីដេន ហូថេល អេន រីហ្សត (ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ) រាជធានីភ្នំពេញ

    – សេវាកម្មស្ប៉ា-ម៉ាស្សា សុខា អូតែល រីហ្សត ខេត្តព្រះសីហនុ

    – សេវាកម្មស្ប៉ា-ម៉ាស្សា បូឌា ស៉្បា ផ្សារចាស់ ខេត្តសៀមរាប

    – សេវាកម្មស្ប៉ា-ម៉ាស្សា ជម្រកស៉្បា ស្ថិតក្នុងសណ្ឋាគារហ្វាមហៅស៍ រីហ្សត និងស៉្បា ខេត្តកំពង់ឆ្នាំង

    ៣. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានមានចំនួន៥

    – សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ខេត្តសៀមរាប

    – សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប

    – សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

    – សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ

    – សហគមន៍ទេសចរណ៍ព្រែកកោងកាង ខេត្តព្រះសីហនុ

    ៤. ផ្ទះស្នាក់ស្តង់ដាអាស៊ានមានចំនួន៥

    – ផ្ទះស្នាក់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ

    – ផ្ទះស្នាក់សហគមន៍ទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ

    – ផ្ទះស្នាក់សហគមន៍ខ្មែរហូមស្ទេ ខេត្តកំពង់ធំ

    – ផ្ទះស្នាក់សហគមន៍ទេសចរណ៍ចំបក់ ខេត្តកំពង់ស្ពឺ

    – ផ្ទះស្នាក់សហគមន៍ទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay