ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​គ្រឿង​បន្លាស់​រថយន្ត​មួយកន្លែងនៅសង្កាត់ផ្សាដេប៉ូ បណ្ដាល​មក​ឆ្លងចរន្តអគ្គិសនី

    BY Nisaiy KN January 26, 2025
    ករណីអគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​គ្រឿង​បន្លាស់​រថយន្ត​មួយកន្លែងនៅសង្កាត់ផ្សាដេប៉ូ បណ្ដាល​មក​ឆ្លងចរន្តអគ្គិសនី

    រាជធានី​ភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃ​អាទិត្យ​ ១៣រោច ខែ បុស្ស ឆ្នាំ រោង ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​គ្រឿង​បន្លាស់​រថយន្ត​មួយកន្លែងបានកើតឡើងនៅចំណុច ផ្សារដេប៉ូ បណ្ដាល​មក​ឆ្លងចរន្តអគ្គិសនី។

    បានបន្ថែមទៀតថា មានករណីអគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​គ្រឿង​បន្លាស់​រថយន្ត​មួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលេខ១៧អាបេ ផ្លូវ១៦២ ភូមិ៥ សង្កាត់​ ផ្សារដេប៉ូ១ ខណ្ឌ​ ទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ​ តាំង សុភ័ណ ភេទ ស្រី អាយុ ៤២​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ លក់គ្រឿងបន្លាស់រថយន្ត។ មូលហេតុ បណ្ដាល​មក​ឆ្លងចរន្តអគ្គិសនី។

    +​ ប្រភេទសំណង់: ថ្មបេតុងទំហំ៨ម៉ែត្រx១៨ម៉ែត្រ។
    +​ ខូចខាតសម្ភារៈ: ឆេះបន្ទប់ជាន់ទី១ទំហំ៣ម៉ែត្រ×៤ម៉ែត្រខូចខាតសម្ភារះប្រើប្រាស់ប្រចាំថ្ងៃនឹងគ្រឿងបន្លាស់រថយន្តមួយចំនួនហើយពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកដែលរស់នូវក្បែរខាងឡើយ។ ចំពោះករណីអគ្គិភ័យខាងលើ ពុំបង្កឱ្យមានអ្នកបាត់បង់ជីវិត និងអ្នករបួសនោះទេ។

    កម្លាំង​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យចំនួន ០៨គ្រឿង​ ប្រើប្រាសទឹកអស់ចំនួន​ ០៦​ រថយន្ត​ ស្មើរនឹង​ ២៤ម៉ែត្រគូ ពន្លត់ចប់ : នៅវេលាម៉ោង ១១:២០​ នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែល៕





    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: