ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មរណភាពរបស់ពិធីការិនីព័ត៌មាន នូ ថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្ស និងបញ្ញាវន្តដ៏ឆ្នើមម្នាក់ក្នុងវិស័យសារព័ត៌មាន

    BY soknita January 27, 2025
    មរណភាពរបស់ពិធីការិនីព័ត៌មាន នូ ថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្ស និងបញ្ញាវន្តដ៏ឆ្នើមម្នាក់ក្នុងវិស័យសារព័ត៌មាន

    ក្រោយដំណឹងមរណភាពពិធីការិនីព័ត៌មានល្បីប្រចាំទូរទស្សន៍ CNC ពេលនេះ គណនីផ្លូវការរបស់ទូរទស្សន៍ CNC បានបញ្ជាក់បន្ថែម ថា កញ្ញា នូ មៈនេត្រអាថាណ្ណា ហៅ (នូ ថាណ្ណា) នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNC បានទទួលមរណភាព នៅវេលាម៉ោង ១១យប់ ក្នុងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅមន្ទីពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយរោគាពាធ។

    តាមការបញ្ជាក់បន្ថែមថា កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន CBS នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៩ ក្នុងតួនាទីជាពិធីការនីនៃកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនាមជាពិធីការនីព័ត៌មានមួយរូប កញ្ញា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីបុគ្គលិកគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជន។

    ចំពោះមរណភាពរបស់កញ្ញា នូ មៈនេត្រអាថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់ ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។

    គួរបញ្ជាក់ថា សពកញ្ញានូ មៈនេត្រអាថាណ្ណា នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា (៥៩៨) រាជធានីភ្នំពេញ៕

    ប្រភព៖ CNC TV Live

    Share This Post:
    MPO4D jitutoto mpo4d Mpoplay