ខ្មែរណូត

ស្វែងរក

  • PR

    ទទួលបានការបញ្ជុះតម្លៃ ដ៏សន្ធឹកសន្ធាប់ ជាមួយនឹងសំបុត្រហោះហើររបស់អ៊ែមមឺរឹតជាង៥០០កន្លែងក្នុងទឹកដីអារ៉ាប់រួម

    BY Khmernote Media May 2, 2019
    ទទួលបានការបញ្ជុះតម្លៃ ដ៏សន្ធឹកសន្ធាប់ ជាមួយនឹងសំបុត្រហោះហើររបស់អ៊ែមមឺរឹតជាង៥០០កន្លែងក្នុងទឹកដីអារ៉ាប់រួម

    ទីក្រុងឌូបៃអារ៉ាប់រួម ថ្ងៃទី២ ឧសភា ឆ្នាំ២០១៩៖ អតិថិជនរបស់អ៊ែមមឺរឹតទាំងអស់អាចទទួល បានការផ្តល់ជូនពិសេសពីកម្មវិធី My Emirates Pass នៅទីក្រុងឌូបៃដែលនឹងត្រឡប់មកវិញនារដូវ ក្តៅនេះ។ ការផ្តល់ជូននេះនឹងប្រែក្លាយ សំបុត្រហោះហើរតាមអ៊ែមមឺរឹត ឬ ហៅថា Emirates Boarding Pass ទៅជាបណ្ណសមាជិក ពិសេសដែ អនុញ្ញាតឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ ពិសេសនិងការបញ្ជុះតម្លៃរហូត ដល់៥០% នៅ ទីតាំងជាង ៥០០កន្លែងទូទាំងអារ៉ាប់រួម។

    អ្នកដំណើរទាំងអស់ដែលហោះទៅកាន់ទីក្រុងឌូបៃ ឬឆ្លងកាត់ទីក្រុងឌូបៃចាប់ពីថ្ងៃទី១ ឧសភា រហូត ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០១៩ អាចទាញយកអត្ថប្រយោជន៍ពី My Emirates Passតាម រយៈការបង្ហាញសំបុត្រហោះហើររបស់ អ្នកនិងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព។

    សំបុត្រហោះហើរនេះផ្តល់ជូនអតិថិជននូវការបញ្ជុះតម្លៃរហូតដល់៥០%សម្រាប់ការម៉ាស្សាជិត៥០ កន្លែង ការញ៉ំាអាហារនៅតាមភោជនីយដ្ឋានទំនើបៗជាង៤០០កន្លែង ការកម្សាន្ត ផ្សេងៗ ដូចជាការ ជិះស្គី ការលេងនៅសួនទឹក និង៣០% សម្រាប់ការទិញទំនេញនៅហាង សំលៀកបំពាក់ ម៉ាកល្បីៗ ជាច្រើន។

    អតិថិជនទាំងអស់អាចរកមើលការបញ្ជុះតម្លៃដ៏សន្ធឹកសន្ធាប់ពី My Emirates Pass តាមរយៈ https://www.emirates.com/english/experience/my-emirates-pass/

    លោកមហាមាត អាល ហាសុីមី (Mohammad Al Hashimi) នាយករងក្រុមហ៊ុន អាកាស ចរណ៍អ៊ែមមឺរឹតមានប្រសាសន៍ថា“កន្លែងកម្សាន្តនិងបទពិសោធន៍ជាច្រើននៅទីក្រុងឌូបៃគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកជាមួយនឹងសំបុត្រហោះហើររបស់អ៊ែមមឺរឹតមិនថាអ្នកមកស្នាក់នៅទីនេះពេញមួយសប្តាហ៍ឬត្រឹមតែចុងសប្តាហ៍ប៉ុណ្ណោះទេ គឺមានអ្វីៗជាច្រើនសម្រាប់អ្នក ដំណើរ ទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ”។

    ទីក្រុងឌូបៃគឺជាកន្លែងកម្សាន្តនៅថ្ងៃឈប់សម្រាកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដំណើរជាលក្ខណៈគ្រួសារនិងអ្នកដើរកម្សាន្តតែឯង។ ភ្ញៀវទេសចរណ៍ទៅលេងទីក្រុងឌូបៃទាំងអស់ អាចរីករាយ កម្សាន្ត ជាមួយ នឹងអាគារដ៏ប្រណិត កន្លែងល្បីៗ ការទិញទំនេញលំដាប់ពិភពលោក និងការ ពិសារអាហារ លំដាប់ថ្នាក់អន្តរជាតិដ៏ឈ្ងុយឆ្ងាញ់។

    អ៊ែមមឺរឹត ផ្តល់ជូនតំណភ្ជាប់ត្រង់ទៅកាន់គោលដៅជាង១៥០ នៅ ជាង៨0ប្រទេស និង៦ទ្វីប តាមរយៈព្រលានយន្តហោះនៅទីក្រុងឌូបៃ។ អ្នកដំណើររបស់ជើងហោះហើរ អ៊ែមមឺរឹតអាច រីករាយជាមួយ កម្មវិធីកម្សាន្តice ក្នុងយន្តហោះដែលមានកម្មវិធីកម្សាន្តកំពុងពេញនិយមជាង ៤០០០ប៉ុស្តិ៍ជាច្រើនភាសា និង Wi-Fi 20 MB ដែលដំណើរការនៅក្នុងយន្តហោះ អ៊ែមមឺរឹត។

    សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រហោះហើរអ្នកដំណើរអាចទាក់ទងទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមលេខ ០២៣ ៩៩៨ ១៦៨ ឬអ៊ីម៉ែល: ekcambodia@emirates.com។

    ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ https://www.emirates.com/kh/english/ ឬទាក់ទងភ្នាក់ងារទេសចរណ៍ ដែលអ្នកពេញចិត្ត។ ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay