ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច នេះ គុណភាពខ្យល់គឺ «ល្អណាស់»
យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃតី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (Air Quality Index) សម្រាប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៤.៨៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។

-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តប៉ៃលិន។
-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង៕



ប្រភព៖ ក្រសួងបរិស្ថាន