ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ Document Management System (DMS) ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

    BY soknita January 28, 2025
    ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ Document Management System (DMS)  ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

    យោងតាមាករចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ Document Management System (DMS) ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

    អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ជំរុញលំហូរការងារផ្ទៃក្នុងរបស់ក្រសួងឱ្យកាន់តែឆាប់រហ័ស ពង្រឹងយន្តការស្ថាប័ន និងការផ្ដល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។

    តាមរយៈសេចក្ដីណែនាំស្ដីពី នីតិវិធីលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធឌីជីថល ចេញផ្សាយ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS (Document Management System) ជំនាន់ទី១ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។

    ប្រព័ន្ធ DMS ជំនាន់ទី១ ដែលមានភាពបត់បែន អាចកែសម្រួលជាបន្តបន្ទាប់ ក្រោយពីដាក់ឱ្យប្រើប្រាស់ស្របទៅតាមស្ថានភាពខុសគ្នា និងការប្រែប្រួលនៃបរិបទលំហូរឯកសាររដ្ឋបាលក្នុង អង្គភាព។

    ដើម្បីធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រើប្រាស់ ក្រសួងមហាផ្ទៃ បានរៀបចំប្រតិបត្តិ ស្តង់ដា និងនីតិវិធីលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធ DMS ចំនួន ៩ចំណុច៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay