ព័ត៌មានជាតិ
គម្រោងផ្លូវថ្មើរជើង ( Walk Street) តាមបណ្ដោយតិរវិថីព្រះសុីសុវិត្ថ នឹងបេីកដំណើរការសាកល្បងនៅដើមខែកុម្ភៈ
BY soknita
January 29, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យការបេីកដំណើរសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (Walk Street) តាមបណ្ដោយតិរវិថីព្រះសុីសុវិត្ថ (ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០) ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងផ្លូវថ្មើរជើងនេះ នឹងបេីកដំណើរការសាកល្បងនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ ដោយដំណើរការមួយសប្ដាហ៍ ២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង ២៣:០០៕







ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ប្រភព៖ Dor Samphors