ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ នឹងរៀបចំការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង «ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥»

    BY soknita January 31, 2025
    ក្រសួងវប្បធម៌ នឹងរៀបចំការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង «ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥»

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនដំណឹងការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥។ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥ (ដូចមានខ្លឹមសារក្នុងលិខិតផ្លូវការភ្ជាប់មកជាមួយស្រាប់)។

    ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡង នូវស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង «ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥» តាមវិធានដូចខាងក្រោម៖

    ១-ប្រធានបទ សេរី៖ ផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប ៖

    ក-អត្ថន័យ មាន៣ចំណុច៖ សច្ចធម៌ សីលធម៌ និងគុណធម៌

    ខ- អត្ថរូប មាន៣ចំណុច៖ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ

    គ- អត្ថរស មាន៣ចំណុច៖ បង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ

    ២-លក្ខខណ្ឌសំណេរ

    -ស្នាដៃថ្មីមិនធ្លាប់ទទួលជយលាភី ឬ បោះពុម្ពផ្សាយ

    -ខ្នាតក្រដាស៖ A4 (ចាប់ពី១៥-៣០ទំព័រ)

    -អក្សរ៖ កុំព្យូទ័រ (Fontយូនីកូត Khmer OS Siemreap, ទំហំ: ១២)

    -អក្ខរាវិរុទ្ធ៖ យកតាមវចនានុក្រមខ្មែរ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ) និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ

    ៣-ជយលាភីនិងរង្វាន់កិត្តិយស ៖ ស្នាដៃតែងនិពន្ធដែលជាប់ជយលាភីនិងរង្វាន់កិត្តិយស ៖

    -ជយលាភីលេខ១-៣ (ប្រលោមលោកខ្នាតខ្លី៣រូបនិងកំណាព្យរឿង៣រូប) ៖ ពាន១និងអមដោយទឹកប្រាក់

    -រង្វាន់កិត្តិយសលេខ៤-៥ (ប្រលោមលោកខ្នាតខ្លី២រូបនិងកំណាព្យរឿង២រូប) ៖ បណ្ណសរសើរ១និងអមដោយទឹកប្រាក់

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមកវីនិពន្ធនិងសាធារណជនដែលមានឧបនិស្ស័យនិងមានចំណាប់អារម្មណ៍ ក្នុងការតែងនិពន្ធហើយមានបំណងចូលរួមប្រឡង សូមបញ្ជូនស្នាដៃតែងនិពន្ធមកដាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីល្ងាចជាកំហិត។

    អាសយដ្ឋានទទួលស្នាដៃប្រឡង ៖ នៅនាយកដ្ឋានសៀវភៅនិងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន (លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ឬ ផ្ញើតាមរយៈ Telegram: ០១១ ៨៥០ ០៩៤, ០១២ ៨០១ ១២២, និង០៧៨ ៦៦៨ ៩៧៧៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay