ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយមានករណីប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង

    BY soknita February 1, 2025
    រដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយមានករណីប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង

    (ខេត្តព្រះសីហនុ)៖ យោងតាមការបង្ហោះរបស់​ផេក HUY BUNLENG NEWS នៅព្រឹកថ្ងៃទី ១ ខែមុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង។

    ឯកឧត្តមអភិបាលខេត្តបានចាត់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងព្រមទាំងបានចាត់កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ពីព្រឹកទល់យប់ ហើយព្រឹកនេះក្រុមការងារនឹងបន្តសម្អាតបន្ថែមទៀត។

    ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំ បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ៕

    ប្រភព៖ Huy Bunleng News 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay