រដ្ឋាភិបាលអូស្ត្រាលី បន្ថែមថវិកាចំនួន ២លាន ដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីន នៅកម្ពុជា
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ តាមរយៈ ស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានបន្ថែមថវិកាចំនួន ២លាន ដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីន នៅកម្ពុជា ដោយស្ថានទូតអូស្ត្រាលី បានបន្ថែមថា អូស្ត្រាលីគឺជាដៃគូដ៏មានមោទនភាព និងយូរអង្វែងរបស់កម្ពុជា ដោយបានគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។

ដោយចាប់តាំងពីឆ្នាំ ២០០៦ មក គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្ត អាជ្ញាធរមីន (CMAA) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) គឺជាកិច្ចសហប្រតិបត្តិការសំខាន់នៃភាពជាដៃគូនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ លោកឯកអគ្គរដ្ឋទូត យីប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល – ដំណាក់កាលទី៤ ។ គំនិតផ្តួចផ្តើមនេះបានផ្លាស់ប្តូរជីវិតមនុស្សជាច្រើន ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រជាជនកម្ពុជាការកសាងអនាគតកាន់តែភ្លឺស្វាង៕


ប្រភព៖ Australian Embassy