គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ និងបញ្ចប់បាន ២៧៨៤ ផ្ទះហើយ
- BY
- Liny01
- February 1, 2025
ជាការទទួលខុសត្រូវ និងកោតសរសើរចំពោះបុរីឡេងណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ២៧៨៤ផ្ទះហើយ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ។

នៅថ្ងៃទី១ ខែកុម្ភៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារបានចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់។ ក្នុងឱកាសនោះ អ្នកឧកញ៉ាបានបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជន។ អ្នកឧកញ៉ា បានឲ្យដឹងថា ត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានសាងសង់បញ្ចប់ចំនួន ២ ៧៨៤ខ្នងហើយ។

ទន្ទឹមគ្នានោះ ផ្ទះដែលបានសាងរួច ក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃផងដែរ។ សូមបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃ អ្នកឧកញ៉ា មិនដែលទៅណាឆ្ងាយពីគម្រោងឡើង ត្បិតអីអ្នកឧកញ៉ាបាន ចាត់ទុកថា គម្រោង 6A ក៏ដូចជាគម្រោងផ្សេងទៀត គឺជា “អាយុជីវិតរបស់អ្នកឧកញ៉ា ក៏ដូចជាក្រុមហ៊ុនទាំងមូល”៕



- Share This Post:






