បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈ រឿងប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ដោយសារដុតផ្ទះម្តាយក្មេក
តាមរយៈចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈ រឿងប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ដោយសារដុតផ្ទះម្តាយក្មេក។

ដោយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន។ ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥ ខ្លួនជនសង្ស័យខាងលើធ្លាប់ប្រើកាយវិកា និងពាក្យសំដីមិនសមរម្យមកទៅកាន់សមត្ថកិច្ច ខណៈសមត្ថកិច្ចកំពុងចុះធ្វើអន្តរាគមន៍ ក្រោយទទួលបានការប្តឹង និងរាយការណ៍ ជនសង្ស័យធ្លាប់បានធ្វើការសុំទោសជាសាធារណៈ ធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕




ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ