ក្រសួងធម្មការឱ្យស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យចេញវីដេអូសុំទោសជាសាធារណៈ
យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងធម្មការឱ្យស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យចេញវីដេអូសុំទោសជាសាធារណៈ។

ក្រសួងធម្មការ បានឱ្យលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត។
កិច្ចសន្យាមានដូចខាងក្រោម៖
១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ:
២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី
៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ
៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់
៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ៕






ប្រភព៖ ក្រសួងធម្មការ និងសាសនា