ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ២ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ គឺ «មធ្យម»

    BY soknita February 3, 2025
    ស្ថានភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ២ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ គឺ «មធ្យម»

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២​ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

    -ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តស្វាយរៀង

    -ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ

    -ពណ៌លឿងៈ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ

    -ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ

    -ពណ៌ក្រហមៈ ខេត្តពោធិ៍សាត់៕

    ប្រភព៖ ក្រសួងបរិស្ថាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay